ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបទេសាភិបាលធនាគារសហប្រតិបតិ្តការអន្តរជាតិជប៉ុន


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) និងទេសាភិបាលធនាគារ JBIC (រូបថត៖ chinhphu.vn)
 

នៅ​ទីនេះ លោកទេសាភិបាល Tadashi Maeda បានអះអាងថា JBIC ត្រៀមខ្លួនជា ស្រេច​សហប្រតិ​បតិ្តការ​និង​ជួយ​ឧបត្ថម្ភ​ វៀតណាមក្នុងការអភិវឌ្ឍគម្រោងឧណ្ហ អគ្គីសនីដោយមានបច្ចេក​វិទ្យា​ទំនើប​និង​ការ​ពារ​បរិស្ថាន​។
​ 
នារ​សៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc​ បានអញ្ជើញទទួលជួបជាមួយទេសាភិបាល ធនាគារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JBIC) លោក Tadashi Maeda។ នៅ ទីនេះ លោកទេសាភិបាល Tadashi Maeda បានអះអាងថា JBIC ត្រៀមខ្លួនជា ស្រេច​សហប្រតិ​បតិ្តការ និង​ជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍគម្រោ​ង​ឧណ្ហ អគ្គីសនីដោយ​មាន​បច្ចេកវិទ្យាទំ​នើបនិង​ការពារ​បរិស្ថាន។ លោកក៏បានលើក ​អនុសាសន៍ថា វៀតណាម​ត្រូវការជំរុញ​ខ្លាំង​នូវគម្រោង​ឧណ្ហ​អគ្គីសនី​ឧស្ម័ន​ រួមទាំងឧស្ម័នធម្មជាតិ​រាវ (LNG) ផងដែរ។ លោកបានអោយដឹងថែមទៀ​តថា​ JBIC កំពុង​ពិចារណា​លើការ​ផ្ដល់ប្រាក់កម្ចីចំពោះសម្ព័ន្ធក្រុម​ហ៊ុនមួយចំនួនរបស់ ​វៀតណា​មដើម្បី​វិនិយោគ​អភិវឌ្ឍន៍​គម្រោង​អគ្គីសនីធំៗ ដោយប្រើប្រា​ស់​បច្ចេក វិទ្យាទំនើបនិងស្និទ្ធស្នា​លជាមួយបរិស្ថាន។
 
ជាការឆ្លើយ​តប នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន សម្ដែងនូវការ​ស្វាគមន៍​ចំពោះ​ការវិនិយោគ​តាម​រូបភាព PPP ក្នុងវិស័យឧណ្ហ អគ្គីសនីនៅវៀតណាម។ លោកនាយករដ្ឋ​មន្រ្តីមាន​គោល​បំណង​ថា​ JBIC នឹង ចូលរួមផ្ដល់មតិដើម្បីបំពេញរបៀបរបប គោលនយោបាយ ក្នុងការវិនិយោគ PPP ក៏ដូចជាជួយឧ​បត្ថម្ភ​សហគ្រាស​វៀតណាមក្នុងការអភិវឌ្ឍគម្រោងថាមពលអ​គ្គីសនីផង​ដែរ៕

 

​តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top