• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរាជទូតនៃប្រទេសបែលហ្ស៊ិក

 នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួលជួបសវនាការជាមួយឯកអគ្គរា​ជទូត នៃប្រទេសបែលហ្ស៊ិកលោក Pau​l Jansen ដែល​ទើប​នឹង​បាន​ទទួល​បេសកកម្មការទូតថ្មី​នៅវៀត​ណាម​។ 
 
នៅ​ជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ ទំនាក់​ទំនង​រវាង​វៀត​ណាម និងបែលហ្ស៊ិកមានការរីកចម្រើនគ្រ​ប់វិស័យ។ ក្នុងរយៈពេ​ល១០ខែកន្លងមក ទំ​ហំពាណិជ្ជ​កម្ម​ទ្វេភាគី​ទទួល​បាន២ពាន់៣រយលានដុល្លា​អាមេរិក។ ប្រទេ​សទាំងពីរ​នឹង​ខិត​ខំប្រឹង​ប្រែង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នោះអោយ​ឡើង​ដល់ទៅ៣ពាន់លានដុល្លាអាមេរិកនាពេ​លខាងមុខ។ លោកនាយករដ្ឋមន្រ្តីបាន​អោយដឹង​ថា កិច្ច​សហប្រតិ​បតិ្តការ លើវិស័យអប់រំជានិច្ចកាលជាចំណុចលេចធ្លោក្នុងទំនាក់ទំ​នង រវាងវៀតណាម​និង​បែលហ្ស៊ិក​ ហេតុដូច្នេះបានជា​ លោកនាយក​រដ្ឋមន្រ្តីនិ​ង​ថ្នាក់​ដឹកនាំនៃ​តំបន់និង​សហគមន៍​នានា​របស់​បែលហ្ស៊ិ​ក​បានឯកភាព​គ្នានឹងពង្រីកកិច្ចសហប្រតិបតិ្តការលើ​វិស័យនេះដើម្បីបណ្ដុះបណ្ដាល​ប្រភពធនធានមនុស្ស​ដែលមានគុណភាព​ខ្ពស់​សម្រាប់វៀតណាម។ ​លោកនាយករដ្ឋមន្រ្តីក៏បានសម្ដែងគោល​បំណង​ថា បែលហ្ស៊ិក​នឹងបន្តជំរុញ​អោយសហភាព​អឺរ៉ុបចុះហត្ថ​លេខានិង​អនុម័ត​យ៉ាងឆាប់ៗ​លើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​វៀត​ណាម​និង​ EU។
 
ចំណែ​កឯឯកអគ្គរាជទូតបែលហ្ស៊ិកលោក Paul Jansen បានអោយដឹងថា សហ​គ្រាសបែលហ្ស៊ិក​មាន​គោល​បំណង​ចង់​បើក​ពង្រី​កការវិនិយោគក៏ដូចជាស្វែងរកឱកាស​ថ្មីនៅទីផ្សារវៀតណាម ព្រ​មទាំងស្នើអោយ​រដ្ឋាភិបាល​វៀត​ណាម​នឹងលើកលែង​ទិដ្ឋាកា​រសម្រាប់ប្រជាពលរដ្ឋចូលមកវៀ​តណាម ដើម្បី​រួមចំណែក​ជំរុញ​ការ​ជួប​ប្រាស្រ័យ​ខាង​វប្បធម៌​និង​ទេសចរណ៍រវាងប្រទេសទាំ​ងពីរផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

រឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសវៀតណាម-គុយបា

រឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសវៀតណាម-គុយបា

បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព ហើយ មានបំណងចង់បន្តរឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។

Top