• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំប្រចាំខែតុលារបស់រដ្ឋាភិបាល

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំប្រចាំខែតុលារបស់រដ្ឋាភិបាល។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ

ថ្លែងនៅឯពិធីបើកនៃកិច្ចប្រជុំនេះ ដោយសម្លឹងមើលនូវលទ្ធផលនៃការយកសន្លឹកឆ្នោតទំនុកទុកចិត្តរបស់សមាជិក​រដ្ឋាភិបាលនៅសម័យប្រជុំរដ្ឋសភានាពេលបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកឡើងថា បើប្រៀបធៀបទៅនឹងការយកសន្លឹកឆ្នោតមុនៗគឺការយកសន្លឹកឆ្នោតទំនុកទុកចិត្តលើកនេះ សមាជិករដ្ឋាភិបាលសឹងតែទាំងអស់ សុទ្ធតែទទួលបានសម្លេងគាំទ្រ "ខ្ពស់" និង "ខ្ពស់ជាង" ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លទ្ធផលនៃការយកសន្លឹកឆ្នោតលើកនេះបានជម្រុញឱ្យរដ្ឋាភិបាលធ្វើការឱ្យបានប្រសើរឡើងដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះប្រជាជននិងរដ្ឋសភា។

ទិដ្ឋភាពនៃកិច្ចប្រជុំ

ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅខែតុលានិង រយៈពេល១០ខែនៃឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា ថ្វីត្បិតបរិបទដែលស្ថានភាពពិភពលោកមានបម្រែបម្រួលយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែស្ថានការណ៍ក្នុងស្រុកនៅតែមានភាពល្អប្រសើរដោយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ សន្ទស្សន៍ CPI ជាមធ្យមរយៈពេល ១០ ខែគឺទទួកបាន ៣,៦% អតិផរណាជាសារវ័ន្តកើន ១,៤៣%  អត្រាប្តូរប្រាក់ទីផ្សាររូបិយប័ណ្ណបរទេសមានស្ថិរភាព។ លទ្ធផលទាំងអស់នេះត្រូវបានរដ្ឋសភានិងប្រជាជនវាយតម្លៃខ្ពស់ដែលជាគ្រឹះសំខាន់សម្រាប់ឆ្នាំនេះនិងបណ្តាឆ្នាំបន្តបន្ទាប់ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ម្យ៉ាងវិញទៀត ការនាំចេញបានកើនឡើងយ៉ាងឆាប់រហ័ស ឈានដល់ ២០០ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺស្មើនឹងឆ្នាំ ២០១៧ ហើយការនាំចេញហួសកម្រិតទទួលបាន ៦,៤ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញផលិតផលកសិកម្មរួមចំណែកគួរឲ្យកត់សម្គាល់ដល់លទ្ធផលនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ពិធីបុណ្យសែនដូនតាឆ្នាំ ២០២២ របស់ជនរួមជាតិខ្មែរបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា។ នេះជាពិធីបុណ្យប្រពៃណីមួយ ដែលបង្ហាញពីភាពស្រស់ស្អាតនៃការឧទ្ទិសកុសលដល់បុព្វការីជន ក៏ដូចជាថ្លែងអំណរគុណចូនចំពោះជនមានគុណូបការៈចំពោះប្រទេសជាតិ។

Top