• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ច ប្រជុំបូក​សរុបការងារចលនា​មហាជនរដ្ឋអំណាច​ឆ្នាំ២០១៩​


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)
 

នាព្រឹក​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅនូវកិច្ច ប្រជុំអន​ឡាញ​ទូទាំង​ប្រទេស​បូកស​រុបការងារចលនាមហាជនហើយវាយតម្លៃចំពោះការអនុវត្ត “ឆ្នាំចលនាមហាជនរដ្ឋអំណាច” ២០១៩ និង​អនុវត្ត​ ភារកិច្ចឆ្នាំ២០២០។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ធ្វើជា​ប្រធាន​កិច្ច​ប្រជុំ​នេះ។​
 
តាម​របាយការណ៍នៅកិច្ចប្រជុំបានអោយដឹងថា ក្នុងឆ្នាំ២០១៩ គណៈ កម្មាធិការបក្សគ្រប់ជាន់ថ្នាក់ បាន​បង្កើន​ការ​ងារកសាងបក្ស លើកកំពស់ ការទទួលខុសត្រូវរបស់កម្មាភិបាល បក្ខជន ជាពិសេសគឺ​អ្នក​ដឹក​នាំ​ក្នុង​ ទំនាក់ទំនងជាមួយប្រជាជន។ បណ្ដាស្ថាប័នរដ្ឋបានយកចិត្តទុកដាក់ដល់ ការ​បំពេញ​ច្បាប់​ដោះស្រាយ​ផល​ប្រយោជន៍​និង​បំណងប្រាថ្នាស្រប ច្បាប់របស់ប្រជាជន។ អាជ្ញាធរគ្រប់ជាន់ថ្នាក់បានជំរុញខ្លាំងការអនុវត្តឆ្នាំ ចលនាមហាជន​រដ្ឋអំណាច២០១៩ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរក្សា សន្តិសុខការពារជាតិអោយបានរឹងមាំ ការបង្កើនកិច្ច​ការបរទេសនិងការ លើកស្ទួយជីវភាពរស់នៅសម្រាប់ប្រជាជន។ ការសម្រេចបានលទ្ធផលជា វិជ្ជមាន​បានរួមចំណែកបង្កើតការស្រុះចិត្តគំនិតគ្នាក្នុងសង្គម លើកទឹកចិត្ត ប្រជាជនចូលរួម​បុព្វ​ហេតុ​កសាង​និង​អភិវឌ្ឍមាតុភូមិ កសាងផែនមហា សាមគ្គីជនជាតិទាំងមូល ក៏ដូច​ជា​ពង្រឹង​ជំនឿទុក​ចិត្ត​របស់​ប្រជា​ជន​ចំពោះ​ បក្សនិងរដ្ឋផងដែរ។ អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់ថា៖
 
 “ក្នុងកិច្ច​ខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ក្រោមការដឹកនាំរបស់បក្ស មិនអាច​រំលង​តួនាទី​របស់​ការងារ​ចលនាមហាជនបានឡើយ។ ប្រជាជនមានការគាំទ្រជួយជ្រោមជ្រែងទើបសម្រេចបានជោគជ័យ។ ខ្ញុំចង់សង្កត់​ធ្ងន់ថា ប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូល ជានិច្ចកាលឈរនៅពីក្រោយ​កិច្ចខិត​ខំប្រឹង​ប្រែង​របស់ប្រព័ន្ធនយោបាយទាំងមូលនៅលើសមរភូមិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ សម​រភូមិការទូត កិច្ចការបរទេស ហើយបាន​ប្រកាន់យ៉ាង​ខ្ជាប់ខ្ជួន​នូវការតស៊ូការ​ពារឯករាជ្យ​ជាតិ​នៅចំពោះ​មុខការ​វិវត្តន៍​ដ៏តានតឹងនៅសមុទ្រខាងកើត ដោយស្មារតីសុខសន្តិ​ភាព មិត្តភាពនិងគោរពច្បាប់អន្តរជា​តិ។ រាល់លទ្ធផល​ខាងសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ កិច្ចការបរទេសក្នុងឆ្នាំកន្លង​ទៅបានសរ​អោយឃើញ​ថាកា​រ​ងារទោះជាងាយ​ស្រួលយ៉ាងណាក៏ដោយប៉ុន្តែគ្មានប្រជាជនគឺមិនអាចធ្វើបានទេ ហើយការងារទោះ​ជាពិបាកយ៉ាង​ណា​ក៏ដោយប៉ុន្តែមានប្រជាជនរួមដៃគឺធ្វើបាន​ជាពុំខាន”​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ព្រឹត្តិការណ៍ពិភពលេចធ្លោទាំង ១០ ក្នុងឆ្នាំ២០២៤ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រឹត្តិការណ៍ពិភពលេចធ្លោទាំង ១០ ក្នុងឆ្នាំ២០២៤ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាសែតរូបភាពវៀតណាម​សូម​ឧទ្ទេសនាមនូវព្រឹត្តិការណ៍ពិភពលេចធ្លោទាំង ១០ ក្នុងឆ្នាំ២០២៤ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម។

Top