នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅនូវកិច្ច ប្រជុំអនឡាញទូទាំងប្រទេសបូកសរុបការងារចលនាមហាជនហើយវាយតម្លៃចំពោះការអនុវត្ត “ឆ្នាំចលនាមហាជនរដ្ឋអំណាច” ២០១៩ និងអនុវត្ត ភារកិច្ចឆ្នាំ២០២០។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំនេះ។
តាមរបាយការណ៍នៅកិច្ចប្រជុំបានអោយដឹងថា ក្នុងឆ្នាំ២០១៩ គណៈ កម្មាធិការបក្សគ្រប់ជាន់ថ្នាក់ បានបង្កើនការងារកសាងបក្ស លើកកំពស់ ការទទួលខុសត្រូវរបស់កម្មាភិបាល បក្ខជន ជាពិសេសគឺអ្នកដឹកនាំក្នុង ទំនាក់ទំនងជាមួយប្រជាជន។ បណ្ដាស្ថាប័នរដ្ឋបានយកចិត្តទុកដាក់ដល់ ការបំពេញច្បាប់ដោះស្រាយផលប្រយោជន៍និងបំណងប្រាថ្នាស្រប ច្បាប់របស់ប្រជាជន។ អាជ្ញាធរគ្រប់ជាន់ថ្នាក់បានជំរុញខ្លាំងការអនុវត្តឆ្នាំ ចលនាមហាជនរដ្ឋអំណាច២០១៩ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរក្សា សន្តិសុខការពារជាតិអោយបានរឹងមាំ ការបង្កើនកិច្ចការបរទេសនិងការ លើកស្ទួយជីវភាពរស់នៅសម្រាប់ប្រជាជន។ ការសម្រេចបានលទ្ធផលជា វិជ្ជមានបានរួមចំណែកបង្កើតការស្រុះចិត្តគំនិតគ្នាក្នុងសង្គម លើកទឹកចិត្ត ប្រជាជនចូលរួមបុព្វហេតុកសាងនិងអភិវឌ្ឍមាតុភូមិ កសាងផែនមហា សាមគ្គីជនជាតិទាំងមូល ក៏ដូចជាពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះ បក្សនិងរដ្ឋផងដែរ។ អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ក្រោមការដឹកនាំរបស់បក្ស មិនអាចរំលងតួនាទីរបស់ការងារចលនាមហាជនបានឡើយ។ ប្រជាជនមានការគាំទ្រជួយជ្រោមជ្រែងទើបសម្រេចបានជោគជ័យ។ ខ្ញុំចង់សង្កត់ធ្ងន់ថា ប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូល ជានិច្ចកាលឈរនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូលនៅលើសមរភូមិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ សមរភូមិការទូត កិច្ចការបរទេស ហើយបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការតស៊ូការពារឯករាជ្យជាតិនៅចំពោះមុខការវិវត្តន៍ដ៏តានតឹងនៅសមុទ្រខាងកើត ដោយស្មារតីសុខសន្តិភាព មិត្តភាពនិងគោរពច្បាប់អន្តរជាតិ។ រាល់លទ្ធផលខាងសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ កិច្ចការបរទេសក្នុងឆ្នាំកន្លងទៅបានសរអោយឃើញថាការងារទោះជាងាយស្រួលយ៉ាងណាក៏ដោយប៉ុន្តែគ្មានប្រជាជនគឺមិនអាចធ្វើបានទេ ហើយការងារទោះជាពិបាកយ៉ាងណាក៏ដោយប៉ុន្តែមានប្រជាជនរួមដៃគឺធ្វើបានជាពុំខាន”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម