• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ មហាពិធីវិសាខបូជាឆ្នាំ២០១៩អះអាងនូវតួនាទីនិងឋានៈរបស់សមាគមន៍ពុទ្ធសាសនាវៀតណាមក្នុងសមាហរណកម្មអន្តរជាតិ


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីបើក 
 

 ក្រោមប្រធានបទ “វិធីសាស្ត្រអភិក្រមនៃពុទ្ធសាសនាលើការដឹកនាំសកល លោកនិង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចែក​រំលែក​ដើម្បីសង្គមមួយប្រកបដោយចីរ ភាព​” នោះ មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ ​(Vesak) ឆ្នាំ​២០១៩ បាន ប្រារព្ធឡើងជាផ្លូវការនាព្រឹកថ្ងៃទី១២ ខែឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធ សាសនា Tam Chuc ខេត្ត Ha Nam ភាគខាងជើងវៀតណាម។
 
អញ្ជើញ​ចូលរួម ព្រឹត្តិការណ៍នេះមានវត្តមានរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានា​ធិបតី​មីយ៉ា​ន់​ម៉ាលោក Win Myint អនុប្រធានាធិបតី ប្រធានព្រឹទ្ធ សភាឥណ្ឌាលោក Venkaiah Naidu នាយករដ្ឋមន្រ្តី​នេប៉ាល់លោក Prasad Sharma Oli ប្រធានព្រឹទ្ធសភាប៊ូតានលោក Tashi Dorji អគ្គលេខាធិការ​រងនៃ អង្គការសហប្រ​ជាជាតិលោកស្រី Asha-Rose Migiro ថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នក មុខ​អ្នកការនៃ​សមាគមន៍​និង​​អង្គការពុទ្ធសាសនាមកពីប្រទេសនិងតំបន់ដែនដី ចំនួន១១២ទូទាំងពិភព​លោក​និង​ប្រទេស​វៀត​ណាម​ ព្រះសង្ឃនិងពុទ្ធបរិស័ទរាប់ ពាន់នាក់នៅក្នុងនិងក្រៅប្រទេសទៀតផង។
 
ថ្លែងសុន្ទរក​ថា​បើកមហាពិធី ព្រះតេជគុណ Thich Thien Nhon ប្រធានក្រុម ប្រឹក្សាអភិបាល ប្រធាន​គណៈ​ចាត់​តាំង​មហា​ពិធីវិសាខបូជាឆ្នាំ២០១៩ បាន អំពាវនាវអោយពុទ្ធសាសនាទូទាំងពិភពលោកសាមគ្គីគ្នា ធ្វើសកម្មភាព​ ចែក រំលែកដំណោះស្រាយព្យាបាលចំពោះការសាកល្បងនានាដែលពិភពលោកកំពុង ត្រូវប្រឈមដូច​ជា ​ការជម្លោះ ភេរវកម្ម សង្គ្រាម វិសមភាព និងវិបត្តិបរិស្ថាន។ ព្រះតេជគុណមានពុទ្ធដីកាថា៖

​“ប្រធានបទនៃមហាពិធីវិសាខបូជាឆ្នាំ២០១៩បាន​សរអោយឃើញ នូវស្មារតីទទួលខុសត្រូវដ៏ខ្ពង់​ខ្ពស់របស់​ពុទ្ធសាសនា​​​ចំពោះការ​វិវត្តន៍របស់ពិភពលោកលើ​គ្រប់វិស័យក្នុងជីវភាពរស់នៅ។ តាម​នោះអះ​អាងនូ​វជំនឿជាក់​ស្ដីពី​សមត្ថភាព របស់ពុទ្ធសាសនាដោយរួមចំណែកសម្រុះសម្រួលរាល់បញ្ហាសហសម័យយ៉ាងធ្ងន់ធ្ងរ។ រដូវ​វិសាខ​បូជាពុទ្ធសករាជ២៥៦៣នេះមានអត្ថន័យដ៏ពិសេសនិងឱឡារឹកមែន ទែន​ដោយ​រួម​ចំណែក​លើក​តម្កើ​ង​រាល់​តម្លៃ​ប្រពៃណីរបស់ពុទ្ធសាសនាវៀតណាម ដែលបានរួមដំណើរជាមួយ​ប្រជាជា​តិក្នុង​អំឡុ​ង​ពេល​ច្រើន​សហស្ស​វត្សរ៍​កន្លងទៅ។ ហើយពុទ្ធសាសនាវៀត ណាមនឹងបន្តរួមចំណែកកសាងប្រទេសវៀតណាម អោយកាន់​តែស​ម្បូរ​រុងរឿង សន្តិភាពនិងរីក ចម្រើនប្រកបដោយចីរភាពក្នុង សម័យសមាហរណកម្ម​អន្តរជាតិ​ជាពុំ​ខាន​”។​
 
ចំណែក​ឯនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អះអាង​ថាវៀត​ណាម​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដោយត្រូវបានជ្រើសរើសជា ប្រទេសម្ចាស់ផ្ទះនៃមហាពិធីវិសាខបូជាឆ្នាំ២០១៩។ ព្រឹត្តិការណ៍​នេះបា​ន​បង្ហាញ​ យ៉ាងខ្លាំងក្លានូវការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិដើម្បីពិភព លោកមួយ ប្រកប​ដោយ​សន្តិភាព​ មិត្តភាព កិច្ចសហប្រតិបតិ្តការ វឌ្ឍនភាព ព្រមទាំងពង្រីក រាល់តម្លៃដ៏ល្អ​ប្រសើរ​នៃពុទ្ធសាស​នាដើម្បី​រួមគ្នា​កសា​​ងពិភពលោក​អោយកាន់​តែប្រសើរឡើង​ពីមួយថ្ងៃទៅ​មួយថ្ងៃ​ផង​ដែរ​។ លោកនាយក​រដ្ឋមន្រ្តី​វៀត​ណាម​ អញ្ជើញមានប្រសាសន៍ថា៖
​ 
“វៀតណាមជាប្រទេសដែលមានសាសនាជាច្រើន ក្នុងនោះពុទ្ធសាសនា មាន​ប្រពៃណីតាំង​ពីយូ​រល​ង់​ណាស់​មក​ហើយ​ ដោយបានតភ្ជាប់យ៉ាងជ្រាលជ្រៅ ទៅនឹងវប្បធម៌ ប្រពៃណី និងប្រជាជាតិវៀតណាមទាំងមូល។ ក្នុងប៉ុ​ន្មាន​ឆ្នាំក​ន្លង ទៅ សមាគមន៍ពុទ្ធសាសនាវៀតណាមបានរីកចម្រើនដោយឥតឈប់ឈរ បង្ហាញយ៉ាង​ច្បាស់នូវ​ឆន្ទៈ​សុខដុ​មរមនា សាមគ្គីភាពនិងឯក​ភាព អះអាងនូវ តួនាទី​និងឋានៈ​របស់​ខ្លួន​ក្នុង​ការកសាង​ប្រទេស​ជាតិ​ប្រក​បដោយសាមគ្គីភាព។ ការរៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៩បា​នអះអាងសារជាថ្មីថាវៀតណាម ជានិច្ច​កាល​យកចិត្តទុកដាក់ គោរពតម្លៃខាងវប្បធម៌និងសីលធម៌ដ៏ល្អប្រសើរទាំង អស់នៃបណ្ដាសាសនា ដែលក្នុងនោះ​មានពុទ្ធសាសនាដោយនាំមនុស្សឆ្ពោះទៅ រកភាពទៀងត្រង់ សុចរិតនិងសម្ភស្ស”។
 
ផ្ញើរសារទៅកាន់ពិធីបើកតាមរយៈវីដេអូ អគ្គលេខាធិការអង្គការសហ ប្រជាជាតិលោក Antonio Guterres បាន​និយា​យ​ថា៖ “ខ្ញុំសូមជូនពរបរវមហា ប្រសើរចំពោះមនុស្ស​គ្រប់​រូប​ក្នុង​ឱកាស​មហាពិ​ធី​វិសាខ​បូជា​ដែល​ជាពិធី​បុណ្យ​ដ៏ពិសិដ្ឋរ​បស់មនុស្សរាប់លាននាក់ទូទាំងពិ​ភពលោក។ បុណ្យវិសាខបូជាគឺជា​ ព្រឹត្តិការណ៍ដែល​គូសញ្ញា​នូវការ​ប្រសូត្រ​ ការត្រាស់ដឹងនិងការចូលបរិនិព្វាននៃ ព្រះពុទ្ធ។ យើងទាំងអស់គ្នា ទោះបីជាពុទ្ធបរិស័ទ​ឬមិន​មែន​ជាពុទ្ធប​រិស័ទក៏ដោយ ប៉ុន្តែសុទ្ធតែអាចមានចំណាប់អារម្មណ៍អំពីពុទ្ធប្រវត្តិ ហើយទទួលបានការបំផុស គំនិតពីពុទ្ធដី​ការបស់ព្រះពុទ្ធដូចគ្នា ផងដែរ”។
 
នេះជាលើកទី៣​ដែលមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិត្រូវបាន រៀបចំឡើងនៅវៀតណាម។ ព្រឹត្តិការណ៍នេះ​នឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែឧសភា ដោយមានសកម្មភាព​ពុទ្ធសាសនា​ វប្បធម៌ សិល្បៈ និងសិក្ខាសាលាអន្តរជាតិជា​ច្រើន៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។

Top