• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ផ្ដោតការយកចិត្តទុកដាក់បង្ហើយសំណង់សំខាន់ៗដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋា ភិបាលអំពីវិធីបែងចែកផែនការវិនិយោគ រយៈពេលមធ្យមនូវដើមទុនថវិការដ្ឋដំណាក់ កាល ២០២១-២០២៥។ តាមនោះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យផ្ដោតសំខាន់ទៅលើហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ ដែលជា គម្នាស់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ជាតិក្នុងដំណាក់កាល៥ឆ្នាំខាងមុខ ដូចជាផ្លូវជាប់សមុទ្រ ផ្លូវក្រវ៉ាត់នៅតាមមជ្ឈ មណ្ឌលសេដ្ឋកិច្ចនិងនគរធំៗ ផ្លូវល្បឿនលឿនក្នុងតំបន់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើការផ្លាស់ប្ដូរឌីជីថលជាតិនិងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងគម្រោងការណ៍អភិវឌ្ឍសេដ្ឋកិច្ច ក៏ចាំបាច់ត្រូវផ្ដោតការយកចិត្តទុកដាក់ដល់ គម្រោងការណ៍ផ្នែកវប្បធម៌សង្គមទៀតផង ដែលក្នុងនោះមានការកសាងមន្ទីរពេទ្យ ធំៗ។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ត្រូវជំរុញ ការទាក់ទាញដើមទុនពីប្រភពផ្សេងទៀត ជាជាងការពឹងផ្អែកលើដើមទុនពីថវិការដ្ឋ តែប៉ុណ្ណោះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។

Top