• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ

នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយ លោក Saysomphone Phomvihane សមាជិកការិយាល័យនយោបាយ ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ។

 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សឡាវកសាងប្រទេសជាតិលោក Saysomphone Phomvihane (រូបថត៖ TTXVN)

នៅទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរនាពេលខាងមុខចាំបាច់ត្រូវសហការគ្នាអនុវត្តន៍សេចក្ដីថ្លែងការណ៍រួម កិច្ចព្រមព្រៀងជាន់ខ្ពស់ និងផែនការសហប្រតិ បតិ្តការនានារវាងរដ្ឋាភិបាលទាំងពីរនិងស្ថាប័ននៃភាគីទាំងពីរ ក្នុងនោះមានកិច្ចព្រមព្រៀងសហប្រតិបតិ្តការដំណាក់កាល២០១៦-២០២០រវាងគណៈកម្មាធិការ​ចលនាមហាជនមជ្ឈឹមវៀតណាមជាមួយរណសិរ្សឡាវកសាងប្រទេសជាតិ។ លោក នាយករដ្ឋមន្រ្តីបាន​ស្នើឲ្យរណសិរ្សឡាវកសាងប្រទេសជាតិសហការជាមួយគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមវៀតណាមនិង​រណសិរ្ស​មាតុភូមិវៀតណាម បន្តជំរុញខ្លាំងកិច្ចការឃោសនាអប់រំដល់ប្រជាជនគ្រប់ស្រទាប់អំពីទំនាក់ទំនង ប្រពៃណី​ពិសេសវៀតណាម ឡាវ តស៊ូប្រឆាំងនឹងល្បិចកលមូលបង្កាច់របស់កម្លាំងអមិត្តនានា បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗនិងសុខសន្តិភាព​​ ស្ថិរភាពនិង វឌ្ឍនភាពនៅតំបន់និងលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងចន្ទន៍ ដើម្បីចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) និងបំពេញទស្សនកិច្ចការងារនៅឡាវ។

Top