• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូល​រួម​សន្និសីទ​កោតសរសើរ​ជន​មាន​គុណូបការៈ​ចំពោះ​បដិវត្តន៍​


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជូនប័ណ្ណសរសើរចំពោះគំរូជាជនមានគុណូបការៈ (រូបថត៖VOV)

នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន​អញ្ជើញ​​ចូល​រួមសន្និសីទកោតសរសើរគំរូ ជនមាន គុណូបការៈចំពោះ​បដិវត្តន៍លើទូទាំងប្រទេស។ ជនមាន​គុណូប​ការៈ​ ចំនួន៧០០ នាក់ដែលចូលរួមសន្និសីទលើកនេះ គឺជាវីរៈអ្នកម្ដា​យ គំរូក្នុងចលនាតបស្នងសង គុណ វីរៈយុទ្ធ​​ជន​​ប្រដាប់អាវុធ វីរៈពលករ និងអ្នកដែលចំណាយពេលវេលាអស់ មួ​យ​ជីវិតដើម្បី​ទៅរុក​រក​អិដ្ឋធាតុ​យុទ្ធមិត្ត​​ជាដើម​។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan P​hu​c បានសង្កត់ធ្ងន់ថា៖

“យើងខ្ញុំគោរពនិងកោតសរសើររាល់ការខំប្រឹងប្រែងរបស់យុទ្ធជនពិការ សាច់ញ្ញាតិយុទ្ធជនពលី ជន​មាន​គុណូបការៈ​ ដែលបានពង្រីកប្រពៃណីអង់អាច ក្លាហានក្នុងបដិវត្តន៍ ជំនះលើការឈឺចាប់ ការបាត់បង់​និង​ជំងឺ​ដើម្បីប​ន្តរួម​វិភាគ ទានកម្លាំងនិងបញ្ញា​ក្នុងការកសាងគ្រួសារ ស្រុកកំណើតនិង​ប្រទេស​ជាតិ​ឲ្យកាន់​តែ​សម្បូរ​ធូរធារ”​។

តាំងពីមុនមក ចលនាតបស្នងសងគុណនៅវៀតណាមត្រូវបានអនុវត្តតាម រយៈ​កម្មវិធីជា​ច្រើនដូច​ជាមូល​និធិ​តប​ស្នងសង​គុណ ផ្ទះសប្បុរសធម៌ ការថែទាំ ឪ​ពុកម្ដាយនិងកូនៗរបស់យុទ្ធជ​នពលី និងថែ​ទាំវីរៈ​អ្នកម្ដាយ​ជាដើម​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top