• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងទិវាសាមគ្គីភាពនៃប្រជាជាតិទាំងមូលនៅទីក្រុងហាណូយ

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៩ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០- ១៨ វិច្ឆិកា ២០១៩) នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមទិវាមហាសាមគ្គីភាពនៃប្រជាជាតិទាំងមូលនៅសង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh នៃទីក្រុងហាណូយ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

នៅទីនេះលោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ការអប់រំអំពីប្រពៃណី ទំនៀមទំលាប់ក្នុងគ្រួសាររបស់ប្រទេសជាតិ រក្សាវប្បធម៌ជាតិនិងរដ្ឋធានីដើម្បីសន្តិភាព ជាពិសេសសម្រាប់ខ័ណ្ឌ ដែលមានទីស្នាក់ការនៃស្ថាប័នសំខាន់ៗរបស់បក្សនិងរដ្ឋជាច្រើន។

អញ្ជើញរំលឹកដល់ស្មារតីមហាសាមគ្គីភាព  លោកនាយករដ្ឋមន្រ្តីមានបំណងចង់អោយប្រជាជនជំនះពុះពាររាល់ឧបសគ្គនិងការលំបាក រក្សាសាមគ្គីភាពនិងនាំប្រទេសជាតិបន្តការអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា អង្គការនយោបាយនៅសង្កាត់ Dien Bien នឹងបន្តអនុវត្តន៍ការងារជាក់ស្តែង ដើម្បីមានគ្រួសារវប្បធម៌កាន់តែច្រើន ហើយអ្នកទាំងអស់គ្នាបានរស់នៅស្រឡាញ់រាប់អានគ្នាជានិច្ច។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc, អនុប្រធានរដ្ឋសភា លោក Uong Chu Luu និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រួមទាំងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានប្រគល់អំណោយដល់ក្រុមគ្រួសារដែលមានស្ថានភាពលំបាក មនុស្សចាស់ជរាក្នុងតំបន់កុមាររៀនសូត្រល្អនិងគ្រួសារវប្បធម៌គំរូផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top