• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សំណូមពររៀបចំឲ្យបានល្អនូវជំនួប សន្ទនាជាមួយប្រជាកម្មករ

ថ្លែងមតិនៅទីនេះ លោក នាយករដ្ឋមន្រ្តីបានសំដែងគោលបំណងថា អង្គការសហជិពគ្រប់ជាន់ថ្នាក់នៅលើ ទូទាំងប្រទេស អនុវត្តន៍ឲ្យបានល្អនូវវិន័យពលកម្ម រួមចំណែកលើកកំពស់ ទិន្នផលពលកម្ម សំរេចល្អនូវភារកិច្ចក្នុងឆ្នាំ២០១៨។ 

 
 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណា​មលោក Nguyen Xuan Phuc បានទៅជួបសំណេះសំណាល​និងជូនពរបុណ្យ Tet ចំពោះ កម្មាភិបាល ​បុគ្គលិកនៃអគ្គសម្ព័ន្ធពលករវៀ​តណាម​។ ថ្លែងមតិ​នៅទីនេះ លោក​ នាយករដ្ឋមន្រ្តីបានសំដែងគោលបំណងថា ​អង្គការសហជិពគ្រប់ជាន់ថ្នាក់នៅលើ ​ទូទាំងប្រ​ទេស អនុវត្តន៍ឲ្យបា​នល្អនូវវិន័យពលកម្ម រួមចំណែកលើក​កំពស់ ​ទិន្នផលពលកម្ម សំ​រេចល្អនូវ​ភារកិច្ច​ក្នុងឆ្នាំ​២០១៨​។ លោក Nguyen Xuan Phuc ស្នើឲ្យអគ្គស​ម្ព័ន្ធពលករវៀតណា​ម ត្រៀម​រៀបចំ​ឲ្យបាន​ល្អនូវ​កម្ម​វិធី​ជួប​ សន្ទនារវាងនាយករដ្ឋម​ន្រ្តីជាមួយប្រជាកម្មករ ពលករ ​នៅតំបន់​ប៉ែកខាងជើ​ង។ រួមជាមួយ​គ្នានោះគឺ​ការបន្ត​ថែទាំ ការពារ​សិទ្ធិនិង​ផលប្រយោជន៍សំរាប់ពលករ​។
 
“ខ្ញុំស្នើឲ្យអគ្គសម្ព័ន្ធព​លករវៀតណាមបន្តជ្រួតជ្រៀបស្មា​រតីការពារសុវត្ថិភាព​ចំណីអាហារ ការពារ​សិទ្ធិនិង​ផលប្រយោជន៍​ស្របច្បាប់សំរាប់​ប្រជាកម្មករ។ ក្នុងបុណ្យ​ Tet កន្លងទៅ យើងឃើញថា ករណីពុ​លអា​ហារ ពិសេស​គឺពុល​ស្រា នៅតែ​កើតមានឡើង។ ទីពីរគឺស្ថានការណ៍គ្រោះថ្នាក់ការងារក៏​កើតមានឡើ​ង ដែរ។ ត្រូវដោះ​ស្រាយ​បញ្ហានេះ​ឲ្យបានល្អ​ថែមទៀត ដើម្បីការពារពលក​រ”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top