• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ផ្ញើសារទូរលេខសួរសុខទុក្ខអំពីស្ថានភាពជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណានៅចិន

ចំពោះមុខស្ថានភាពនៃជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសកូរ៉ូណាកំពុងបម្រែបម្រួលយ៉ាងស្មុគស្មាញនៅប្រទេសចិននោះ នាថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសារទូរលេខសួរសុខទុក្ខ ជូនដល់នាយករដ្ឋមន្រ្តី ចិន លោក Li Keqiang។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា តាមសមត្ថភាពរបស់ខ្លួន វៀតណាមបានត្រៀមខ្លួនជាស្រេច ចូលរួមសហការយ៉ាងសកម្មជាមួយចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ

ក្នុងសារទូរលេខ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានផ្ញើជូនដល់រដ្ឋាភិបាលនិងប្រជាជនចិននូវសេចក្តីសាកសួរសុខទុក្ខយ៉ាងកក់ក្តៅនិងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះសាច់ញាតិរបស់អ្នកដែលត្រូវស្លាប់ ដោយសារជំងឺរាតត្បាតនេះ។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានបង្ហាញពីអារម្មណ៍និងការចែក រំលែករបស់ប្រជាជនវៀតណាមចំពោះមុខការលំបាករបស់ប្រជាជនចិននៅពេលនេះ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការណែនាំបន្ទាន់របស់បក្សនិងរដ្ឋាភិបាលចិន ក៏ដូចជាការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់អាជ្ញាធរមូលដ្ឋាននិងប្រជាជនចិន ក្នុងរយៈពេលកន្លងមកសម្រាប់ការប្រយុទ្ធប្រ ឆាំងនឹងការរីករាល ដាលនៃជំងឺ ក៏ដូចជាមានការគ្រប់គ្រងស្ថានការណ៍ជាបន្ទាន់។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា តាមសមត្ថភាពរបស់ខ្លួន វៀតណាមបានត្រៀមខ្លួនជាស្រេចចូលរួមសហការ​យ៉ាងសកម្មជាមួយចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៥ សេចក្តីព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិម្មិតត្រូវបានរដ្ឋាភិបាលដាក់ជូន រដ្ឋសភាជាលើកដំបូង ដោយបើកផ្លូវសម្រាប់បរិយាកាសនវានុវត្តន៍ប្រកបដោយ សុវត្ថិភាព និងបើកចំហ ដែលនាំបញ្ញាសិប្បនិម្មិត (AI) ក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ចម្បងរបស់ប្រទេសវៀតណាម។

Top