• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងឋានៈរបស់សហគមន៍ជនវៀតណាម

នាយករដ្ឋមន្រ្តីឆែកលោក Andrej Babiš អញ្ជើញថ្លែងក្នុងពិធី ( រូបថត៖ អ្នកយកព័ត៌មាន TTXVN នៅទីក្រុងប្រាក)
 

នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីឆែកលោក Andrej Babis បានបំពេញទស្សនកិច្ចនិងជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមទូទាំងសាធារណរដ្ឋឆែកនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុតរបស់ជនវៀតណាមនៅអឺរ៉ុប មានទីតាំងរដ្ឋធានីប្រាក។ កម្មវិធីនេះរៀបចំឡើងដោយសមាគមជនវៀតណាមនៅឆែក សហការជាមួយការិយាល័យរដ្ឋាភិបាលឆែកផងដែរ។

ថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្រ្តីលោក Andrej Babis បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះសហគមន៍ជនវៀតណាមនៅឆែកដែលជាផ្នែកមួយនៃសង្គមឆែក ដោយថ្លែងអំណរគុណ ដែលបងប្អូនបានរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ លោកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម - សាធារណរដ្ឋឆែកនិងបានសម្តែងបំណងប្រាថ្នាចង់បំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ យោងតាមនាយករដ្ឋមន្រ្តីរូបនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa មិនត្រឹមតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាកន្លែងតភ្ជាប់មិត្តភាពរវាងឆែក-វៀតណាមផងដែរ។

ក្នុងនាមសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក ប្រធានសមាគមជនវៀតណាម លោកបណ្ឌិត Nguyen Duy Nhien បានឲ្យដឹងថា សហគមន៍ជនវៀតណាមគឺជាសហគមន៍ដែលមានការទទួលខុសត្រូវ តែងតែស្ម័គ្រចិត្តចែករំលែកការលំបាកជាមួយគ្នា។  បណ្ឌិត Nguyen Duy Nhien បានបញ្ជាក់ថា សហគមន៍វៀតណាមនៅទីនេះនឹងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅនិងមានគុណភាពល្អប្រសើរជាង រួមចំណែកបន្ថែមនិងអភិរក្សរូបភាពនៃក្រុមជនជាតិដើមគំរូក្នុងសង្គមប្រទេសសាមី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top