• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់


 នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ 

នាថ្ងៃទី១៦ ខែមេសា ​ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ នា​យករដ្ឋមន្ត្រីវៀតណា​ម លោក Nguyen Xuan Phuc បានទទួល​ជួប​សន្ទនាជាមួយប្រធាន​រដ្ឋសភាអ៊ីរ៉ង់ លោក A​li Ardeshir Larijani និ​ងគណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​អ៊ីរ៉ង់​ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវ​ការ​នៅវៀ​តណា​ម ។​

ក្នុងជំនួប​នេះ លោក Nguyen Xuan Phuc បាន​អះអាង​ថា វៀតណាម​ជានិច្ចកាល​យកចិត្ត​ទុកដាក់​លើទំនាក់​ទំនងមិត្តភាព​ជាប្រពៃណី រវាងវៀតណាមនិង​អ៊ីរ៉ង់ ហើយ​អប់អរសាទរ​ចំពោះការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រវាង​រដ្ឋសភា​វៀតណាម និងរដ្ឋស​ភាអ៊ីរ៉ង់។ លោក Nguye​n Xuan Phuc ក៏បានស្នើរឱ្យប​ណ្តាក្រសួង​ ស្ថាប័ន ដែលពាក់​ព័ន្ធនានា​ ឆាប់អនុវត្តទិសដៅកិ​ច្ចសហប្រតិបត្តិការដោយមានដំណោះ​ស្រាយ​ជាក់ស្តែង​លើវិស័យ ទេសចរណ៍​ រ៉ែ និងប្រេ​ងឧស្ម័ន ព្រមទាំង ភាគីទាំងពីរ​ខិតខំប្រឹង​ប្រែងដើម្បីនាំម​កនូវ​ទំហំ ពាណិជ្ជកម្ម​ទ្វេភាគី​ឡើងទៅ​ដល់ ២ ពាន់លានដុលារអា​មរិកដែរ។ លោក Nguyen Xua​n Phuc បានអះអាងថា ​វៀតណាម​មានគោល​បំណង​ចង់ អ៊ីរ៉ង់​ជួយគាំទ្រ​ និងប​ង្កលក្ខណះងាយ ស្រួលសំរាប់​បណ្ដា​សហគ្រាស​ធំរបស់​វៀត​ណាម​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ វិនិ​យោគ និងធ្វើអាជីវកម្មនៅអ៊ីរ៉​ង់ ក៏ដូច​ជា សហការ​ជាមួយ​វៀត​ណាម ក្នុង​ការ​អភិវឌ្ឍការ​ធ្វើនាវាចរណ៍​   សាង​សង់កំពង់ផែ ជា​ដើម។​

ប្រធាន​រដ្ឋសភាអ៊ីរ៉ង់​ លោក Ali Ardeshir Larijani បានឲ្យដឹងថា ​អ៊ីរ៉ង់ក៏មានគោលបំណង​ចង់ សហការ​ជាមួយ​វៀត​ណាម​លើវិស័យ​បច្ចេកវិទ្យាព័ត៌​មាន​ សន្តិសុខអ៊ីនធើណែ​ត និង ការពារបរិស្ថាន​។ ព្រម​ទាំង លោក​ស្នើឱ្យប្រទេស​ទាំងពីរ​សហការយ៉ាង​ជិតស្និទ្ធ​បន្ថែម​ទៀត លើវិស័យ ហិ​រញ្ញវត្ថុ ធនា​គារ ដើម្បីរួម​ចំណែក​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យកាន់​តែល្អ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។

Top