នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ បានស្នើឱ្យ COMAC បន្តអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីមានកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗ ជួយធ្វើពិពិធកម្មក្រុមហោះហើយរបស់វៀតណាម។
អគ្គនាយករងអចិន្ត្រៃយ៍ COMAC លោក Wei Yingbiao បានឲ្យដឹងថា វៀតណាមគឺជាទីផ្សារដ៏ធំមួយដែលពោរពេញដោយសក្តានុពល។ COMAC បាននិងកំពុងសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅអំពីបច្ចេកទេសក្នុងការនាំយកយន្តហោះរបស់ COMAC មកប្រតិបត្តិការនៅវៀតណាម។ លោកមានបំណងចង់ប្រែក្លាយកិច្ចសហប្រតិបត្តិការ COMAC - Vietjet ទៅជាគំរូថ្មី ដែលជាចំណុចភ្លឺថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យដឹកជញ្ជូន៕