• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទៅទស្សនានៅមជ្ឈមណ្ឌលស្រាវជ្រាវអាហារ និងដំណាំរបស់នូវែលសេឡង់

នាព្រឹកថ្ងៃទី ១០ មីនា នៅទីក្រុង Auckland ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវអាហារ និងដំណាំរបស់នូវែលសេឡង់។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទៅទស្សនានៅមជ្ឈមណ្ឌលស្រាវជ្រាវអាហារ និងដំណាំរបស់នូវែលសេឡង់។ រូបថត៖VNA

 

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្តាប់ការណែនាំអំពីមជ្ឈមណ្ឌល និងគម្រោងសហប្រតិបត្តិការជាមួយវៀតណាម; វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់មជ្ឈមណ្ឌល និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនាំចេញដ៏មានអត្ថប្រយោជន៍ របស់វៀត ណាមដូចជាផ្លែស្រកានាគ និងផ្លែបឺរក្នុងទិសដៅស្អាត និរន្តរភាព និងគុណភាពខ្ពស់។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក និងមេដឹកនាំនូវែលសេឡង់នឹងពិភាក្សាគ្នាអំពីវិធានការជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការអប់រំ និងបណ្តុះបណ្តាល...ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ; ទន្ទឹមនឹងនោះ ពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពលខ្លាំង ពិសេសការបង្កើតរបកគំហើញក្នុងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចកសិកម្

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កម្មវិធីសិល្បៈ សំឡេងនៃយុគសម័យថ្មី បើកមហៅស្រពវិទ្យុទូទាំងប្រទេស

កម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បើកមហៅស្រពវិទ្យុទូទាំងប្រទេស

ពិធីបើកមហោស្រពផ្សាយសំឡេងជាតិលើកទី១៧ ដែលមានប្រធានបទ "ផ្សាយសំឡេងសម្រាប់ប្រទេសវៀតណាមដ៏រឹងមាំ និងវិបុលភាព" និងកម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បានទាក់ទាញមនុស្ស និងអ្នកទេសចរប្រមាណ ៥០.០០០នាក់ ហើយបានធ្វើឡើងនាយប់ថ្ងៃទី១១ ខែមេសា នៅទីលាន ៣០/១០ (សង្កាត់ហាឡុង ខេត្តក្វាងនិញ)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយវិទ្យុសំឡេងវៀតណាម សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ។

Top