• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ VNA)
 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល វៀត ណាម បន្តពង្រឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរួម ប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋជនឆ្លងដែន។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា នាពេលខាងមុខ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំកម្ពុជា នឹងបន្តការយកចិត្តទុកដាក់ និងដឹកនាំអាជ្ញាធរកម្ពុជា មានដំណោះស្រាយសមស្រប ដើម្បីដោះស្រាយការលំបាកសម្រាប់សហគមន៍ជនដើមកំណើត វៀតណាម។ ក្នុងនោះមានការបញ្ចូលសញ្ជាតិខ្មែរ ដល់ប្រជាជនដើមកំណើតវៀតណាម តាមគោលនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរដែលបានឯកភាពគ្នា។ ទន្ទឹមជាមួយគ្នានោះ បង្កើតលក្ខខណ្ឌបន្ថែមទៀតសម្រាប់សហគមន៍វៀតណាម ជាពិសេសកុមារដែលកើត និងធំដឹងក្តីក្នុងប្រទេសកម្ពុជា ទទួលបានការរៀនភាសា និងវប្បធម៌ខ្មែរ ដើម្បីរស់នៅប្រកបដោយស្ថិរភាព សមាហរណកម្ម និងរួមចំណែកជាវិជ្ជមានដល់សង្គមកម្ពុជា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកជំនាញសេដ្ឋកិច្ច៖ វៀតណាមកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗ

អ្នកជំនាញសេដ្ឋកិច្ច៖ «វៀតណាមកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗ»

ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន វៀតណាមនៅតែអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរ សំខាន់ៗ»។ នេះគឺជាការវាយតម្លៃរបស់លោក Michael Kokalari ប្រធានសេដ្ឋវិទូនៃមូលនិធិវិនិយោគ VinaCapital។

Top