• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធាន និងជានាយក សម្ព័ន្ធក្រុមហ៊ុន FedEx Express (សហរដ្ឋអាមេរិក)

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថែមទៀតថា វៀតណាមជាប្រទេសមានសេដ្ឋកិច្ចបើកចំហ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងសេដ្ឋកិច្ចចំនួន ៦០ នៅទូទាំងពិភពលោក ហើយនៅបន្តពង្រីកទៅក្នុងទីផ្សារថ្មីជាច្រើន បរិមាណនៃទំនិញដែលចរាចរចូល និងចេញនឹងមានច្រើនណាស់។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធាន និងជានាយកប្រតិបត្តិនៃ FedEx Express Group (USA) Richard W.Smith ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី ៦ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយប្រធាននិងជានាយកប្រតិបត្តិ នៃសម្ព័ន្ធក្រុមហ៊ុន FedEx Express Group (សហរដ្ឋអាមេរិក) លោក Richard W.Smith ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអបអរសាទរចំពោះជោគជ័យរបស់ FedEx Express លើសកលលោកទាំងមូលក៏ដូចជានៅប្រទេស វៀតណាម;  ថ្លែងអរគុណចំពោះការយកចិត្តទុកដាក់ និងការរួមចំណែកជាក់ស្តែងប្រកបដោយប្រសិទ្ធភាពរបស់ FedEx Express ក៏ដូចជារូបលោក Richard Smith ផ្ទាល់ក្នុងការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩; សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅវៀតណាម ក៏ដូចជាចំពោះទំនាក់ទំនងវៀតណាម - អាមេរិកផងដែរ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ FedEx Express ពង្រីកប្រតិបត្តិការរបស់ខ្លួននៅវៀតណាម ចូលរួមវិនិយោគ និងចូលរួមរាល់សកម្មភាពនៅអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថែមទៀតថា  វៀតណាមជាប្រទេសមានសេដ្ឋកិច្ចបើកចំហ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងសេដ្ឋកិច្ចចំនួន ៦០ នៅទូទាំងពិភពលោក ហើយនៅបន្តពង្រីកទៅក្នុងទីផ្សារថ្មីជាច្រើន បរិមាណនៃទំនិញដែលចរាចរចូល និងចេញនឹងមានច្រើនណាស់។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ក្នុងបរិបទនៃការបង្កើនសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន សេវាកម្មដឹកជញ្ជូន និងដឹកជញ្ជូនរហ័សរបស់ FedEx Express នៅក្នុងប្រទេសវៀតណាម ក៏ដូចជាទូទាំងពិភពលោកនឹងបន្តអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែកឯប្រធាន និងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន FedEx Express  លោក Richard W.Smith បានវាយតម្លៃខ្ពស់ចំពោះបរិយាកាស និងសក្តានុពលវិនិយោគនៅវៀតណាម ជាពិសេសការផ្ទៀងស្តាប់របស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីចំពោះសហគមន៍ធុរកិច្ច។ លោក Richard W.Smith បានឲ្យដឹងថា FedEx Express ចង់ពង្រីកការវិនិយោគ និងប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top