• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដំណើរទស្សនៈកិច្ចការងាររបស់គណៈប្រតិភូលើកនេះនឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ហុងគ្រី និងក្រសួងយុត្តិធម៌វៀតណាមកាន់តែស៊ីជម្រៅ ទន្ទឹមនឹងនោះរួមចំណែកក្នុងការពូនជ្រុំចំណង់មិត្តភាព និងទំនាក់ទំនងប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី Tuzson Bence (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី លោក Tuzson Bence ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី Tuzson Bence និងគណៈប្រតិភូក្រសួងយុត្តិធម៌ហុងគ្រីដែលអញ្ជើញបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម ដោយចាត់ទុកថា ដំណើរទស្សនៈកិច្ចនេះបានធ្វើឡើងក្នុងពេលវេលាដ៏មានអត្ថន័យបំផុត នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥ នៃការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ (២០១៨-២០២៣)។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដំណើរទស្សនៈកិច្ចការងាររបស់គណៈប្រតិភូលើកនេះនឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ហុងគ្រី និងក្រសួងយុត្តិធម៌វៀតណាមកាន់តែស៊ីជម្រៅ ទន្ទឹមនឹងនោះរួមចំណែកក្នុងការពូនជ្រុំចំណង់មិត្តភាព និងទំនាក់ទំនងប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី Tuzson Bence បានប្រកាសលទ្ធផលនៃជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Le Thanh Long ដោយបានឲ្យដឹងថា ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារ ស្តីពីការបណ្តុះបណ្តាលបុគ្គលិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល បំប៉ននិងលើកកំពស់សមត្ថភាព នៃបុគ្គលិកផ្នែកច្បាប់ និងតុលាការ រួមចំណែកលើកកម្ពស់ និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ។ តាមនោះ ក្រសួងយុត្តិធម៌ហុងគ្រី ឧបត្ថម្ភអាហារូបករណ៍បណ្តុះបណ្តាលផ្នែកយុត្តិធម៌ចំនួន ២០០ សម្រាប់វៀតណាម រួមចំណែកបំពេញតម្រូវការក្នុងការកសាងក្រុមកម្មាភិបាលតុលាការប្រកបដោយវិជ្ជាជីវៈ និងទំនើប៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា

បន្ទាប់ពីពិធីស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតី លោក José Raúl Mulino រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសទាំងពីរ បានដំណើរការជំនួបពិភាក្សា។

Top