លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដំណើរទស្សនៈកិច្ចការងាររបស់គណៈប្រតិភូលើកនេះនឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ហុងគ្រី និងក្រសួងយុត្តិធម៌វៀតណាមកាន់តែស៊ីជម្រៅ ទន្ទឹមនឹងនោះរួមចំណែកក្នុងការពូនជ្រុំចំណង់មិត្តភាព និងទំនាក់ទំនងប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី Tuzson Bence (រូបថត៖ VGP/Nhat Bac)
នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី លោក Tuzson
Bence ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក
Pham Minh Chinh បានស្វាគមន៍
និងវាយតម្លៃខ្ពស់ចំពោះលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី Tuzson Bence និងគណៈប្រតិភូក្រសួងយុត្តិធម៌ហុងគ្រីដែលអញ្ជើញបំពេញទស្សនកិច្ច
និងធ្វើការនៅវៀតណាម ដោយចាត់ទុកថា
ដំណើរទស្សនៈកិច្ចនេះបានធ្វើឡើងក្នុងពេលវេលាដ៏មានអត្ថន័យបំផុត
នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥
នៃការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ (២០១៨-២០២៣)។
លោកនាយករដ្ឋមន្ត្រីជឿជាក់ថា
ដំណើរទស្សនៈកិច្ចការងាររបស់គណៈប្រតិភូលើកនេះនឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ហុងគ្រី
និងក្រសួងយុត្តិធម៌វៀតណាមកាន់តែស៊ីជម្រៅ
ទន្ទឹមនឹងនោះរួមចំណែកក្នុងការពូនជ្រុំចំណង់មិត្តភាព
និងទំនាក់ទំនងប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី
Tuzson
Bence បានប្រកាសលទ្ធផលនៃជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម
លោក Le Thanh Long ដោយបានឲ្យដឹងថា
ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារ ស្តីពីការបណ្តុះបណ្តាលបុគ្គលិក
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល បំប៉ននិងលើកកំពស់សមត្ថភាព
នៃបុគ្គលិកផ្នែកច្បាប់ និងតុលាការ រួមចំណែកលើកកម្ពស់
និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ។ តាមនោះ
ក្រសួងយុត្តិធម៌ហុងគ្រី ឧបត្ថម្ភអាហារូបករណ៍បណ្តុះបណ្តាលផ្នែកយុត្តិធម៌ចំនួន ២០០
សម្រាប់វៀតណាម
រួមចំណែកបំពេញតម្រូវការក្នុងការកសាងក្រុមកម្មាភិបាលតុលាការប្រកបដោយវិជ្ជាជីវៈ
និងទំនើប៕