• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ស្នើឱ្យខេត្ត Quang Nam អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងនិរន្តរភាព

នាថ្ងៃទី ២៧ មិនា នៅខេត្ត Quang Nam នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam ដោយស្តីពីលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២១; ទិសដៅនិងភារកិច្ចក្នុងឆ្នាំ២០២២។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam (រូបថត៖ VOV)  

អញ្ជើញថ្លែងមតិសន្និដ្ឋានក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ខេត្ត Quang Nam ត្រូវខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ឱកាស ដែលតែងតែមាននិងសមិទ្ធិផលសម្រេចបាន ដើម្បីអភិវឌ្ឍ ន៍យ៉ាងលឿន និរន្តរភាព និងបៃតង។ ខេត្ត Quang Nam ត្រូវបង្កើតកម្មវិធី ផែនការ និងរៀបចំការអនុវត្តឱ្យស្របតាមស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន។ ក្នុងនោះ ផ្តោតលើកម្មវិធីនៃស្តារឡើងវិញយ៉ាងឆាប់រហ័សនិងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅឆ្នាំ ២០២២នេះ ត្រូវតែផ្តោតលើការងាររៀបចំផែនការ។ នេះជាកិច្ចការសំខាន់ដែលត្រូវបញ្ចប់នៅឆ្នាំនេះ ជាពិសេសរៀបចំផែនការថ្នាក់ខេត្ត (ត្រូវបញ្ចប់នៅត្រីមាសទី៣ ឆ្នាំ២០២២) បន្ទាប់មករៀបចំផែនការថ្នាក់ស្រុក និងឃុំ។ ទន្ទឹមនឹងនេះ ខេត្តត្រូវផ្តោតលើការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ការកែលម្អជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជននៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិ ភាគតិច; អនុវត្តន៍រាល់ដំណោះស្រាយដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង

ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់ពីសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមចំពោះពហុភាគីនិយម និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ។

Top