• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ធ្វើជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះត្រូវបានភ្ជាប់អ៊ីនធឺណិតទៅកាន់ទីក្រុង និងខេត្តចំនួន ៦៣ នៅទូទាំងប្រទេស។
  ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)  

ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ ចាំបាច់ត្រូវបន្តធ្វើឱ្យកាន់តែល្អប្រសើរ ដើម្បីបំពេញភារកិច្ចនយោបាយសម្រាប់ឆ្នាំ ២០២២ និងត្រៀមសម្រាប់ឆ្នាំ ២០២៣ ជាពិសេសក្នុងបរិបទដែលអង្គការសុខភាពពិភពលោក (WHO)  នៅតែព្រមានថា ជំងឺរាត ត្បាតកូវីដ ១៩ មិនទាន់ចប់នៅឡើយទេ។ ទន្ទឹមនឹងនោះ នៅវៀតណាមបានលេចឡើងជំងឺរាតត្បាតមួយចំនួនដូចជាជំងឺគ្រុនឈាម ដែលត្រូវគណនានឹងកើតឡើងរៀងរាល់ ៥ ឆ្នាំម្តង។ ដូច្នេះ សម័យប្រជុំនេះត្រូវផ្តោតសំខាន់លើការវាយតម្លៃលើការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។ លោកនាយករដ្ឋមន្រ្តី ស្នើឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទប្បញ្ញត្តិការងារ ដើម្បីវាយតម្លៃបន្ថែមលើការងារបង្ការ និងទប់ស្កាត់ការរាតត្បាតនាពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាល និងនាយករដ្ឋមន្រ្តី បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ស្តីពីការចាក់វ៉ាក់សាំង ជាពិសេសបានផ្តាំផ្ញើដល់ក្រសួងសុខាភិបាល និងក្រសួងអប់រំ និងបណ្តុះបណ្តាល ឱ្យសហការគ្នាយ៉ាងជិតស្និទ្ធ និងខ្លាំងក្លា ដើម្បីអនុវត្តបញ្ហានេះ ហើយត្រៀមខ្លួនរួចជាស្រេច សម្រាប់គ្រប់ស្ថានការណ៍ ប្រសិនបើជំងឺកូវីដ -១៩ ផ្ទុះជាថ្មីជាមួយនឹងប្រភេទថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top