• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន John Swire&Sons

រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រ រួមដំណើរ និងការពារ សិទ្ធិ ផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់វិនិយោគិនបរទេស ដោយឈរលើ មូលដ្ឋាននៃផលប្រយោជន៍ប្រកបដោយសុខដុមរមនា ហានិភ័យដែលបានចែករំលែក ជាមួយគ្នា ហើយជោគជ័យរបស់សហគ្រាសបរទេសក្នុងប្រទេសវៀតណាមក៏ជា ជោគជ័យរបស់វៀតណាមផងដែរ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយលោក Guy Bradley ប្រធានសម្ព័ន្ធក្រុមហ៊ុន John Swire&Sons (អង់គ្លេស)។ (រូបថត៖ VNA)
នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងជំនួបជាមួយលោក Guy Bradley ប្រធានសម្ព័ន្ធក្រុមហ៊ុន John Swire&Sons (អង់គ្លេស) កាលពីរសៀលថ្ងៃទី២៤ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្វាគមន៍សម្ព័ន្ធក្រុមហ៊ុន ក្រោយ ពីមានវត្តមាននៅវៀតណាមអស់រយៈពេល ២៥ ឆ្នាំ បានពង្រីកសកម្មភាពវិនិយោគ និងអាជីវកម្មជាបន្តបន្ទាប់លើវិស័យសំខាន់ៗជាច្រើនដូចជា អាកាសចរណ៍ ពាណិជ្ជ កម្ម-ឧស្សាហកម្ម ភស្តុភារ អចលនទ្រព្យ ការថែទាំសុខភាព ភេសជ្ជៈ ជាដើម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនបង្កើនការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថ្មីបំផុតក្នុងផលិតកម្ម លើកទឹកចិត្តបង្កើនតម្លៃបន្ថែម អត្រាធ្វើមូលដ្ឋានីយកម្ម និងការ ប្រើប្រាស់បច្ចេកវិទ្យាជំនួយក្នុងស្រុករបស់វៀតណាម; បង្កើនការគាំទ្រសម្រាប់សហ គ្រាសវៀតណាមក្នុងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សម្ព័ន្ធក្រុមហ៊ុន; ប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនូវប្រភពថាមពលកកើតឡើងវិញ ការអភិវឌ្ឍប្រកបដោយ សុខដុមរមនារវាងប្រសិទ្ធភាពសេដ្ឋកិច្ច និងទំនួលខុសត្រូវសង្គម តាមនោះជួយវៀត ណាមសម្រេចបានគោលដៅកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងបម្រែបម្រួលអាកាសធាតុ។
ប្រធានសម្ព័ន្ធក្រុមហ៊ុន Swire លោក Guy Bradley បានវាយតំលៃខ្ពស់ចំពោះ បរិយាកាសវិនិយោគអាជីវកម្ម ដែលកាន់តែប្រសើរឡើងៗរបស់វៀតណាម ហើយ អះអាងនូវជំនឿជាក់លើជោគជ័យនៃប្រតិបត្តិការអាជីវកម្មនៅវៀតណាម ហើយនឹងបន្ត ពង្រីកប្រតិបត្តិការវិនិយោគ ជាពិសេសលើវិស័យអាកាសចរណ៍និងសុខាភិបាល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top