• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ក្នុងទិវាគ្រូបង្រៀនវៀតណាម

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូឆ្នើម និងអ្នកគ្រប់គ្រងផ្នែកអប់រំឆ្នាំ ២០២៣ ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូឆ្នើម និងអ្នកគ្រប់គ្រងផ្នែកអប់រំឆ្នាំ ២០២៣ ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រីបានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការរួមចំណែក និងការយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូនិយាយដោយឡែក និងប្រព័ន្ធអប់រំនិងបណ្តុះបណ្តាលនិយាយរួម ដែលបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។

លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ក្នុងយុគសម័យសាកលភាវូបនីយកម្ម សមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ជាពិសេសបដិវត្តន៍ឧស្សាហកម្មទី ៤ នាំមកឲ្យវៀតណាមនូវឱកាស និងគុណសម្បត្តិ ប៉ុន្តែក៏មានការលំបាក និងបញ្ហាប្រឈមជាច្រើន  ជាពិសេសសម្រាប់គ្រូបង្រៀន។ យ៉ាងណាមិញ វិស័យអប់រំត្រូវបន្តអនុវត្តយ៉ាងខ្លាំងក្លា ស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពនូវភារកិច្ច និងដំណោះស្រាយសម្រាប់ការច្នៃប្រឌិតជាមូលដ្ឋាន និងទូលំទូលាយក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល លើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត។ លោកនាយករដ្ឋមន្ត្រីបានជូនពរ និងជឿជាក់ថា លោកគ្រូអ្នកគ្រូម្នាក់ៗនឹងបន្តសិក្សា ក្របយកចំណេះដឹង និងបទពិសោធន៍ និងលើកកម្ពស់សមត្ថភាពជំនាញ; មានវិធីសាស្រ្តថ្មីក្នុងការបង្រៀន និងរៀន បណ្តុះបណ្តាលជំនាន់អនាគតរបស់ប្រទេសឱ្យមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top