• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន KB Kookmin

\
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធាន
សម្ព័ន្ធក្រុមហ៊ុន KB Kookmin លោក Yoon Jong Kyoo

នៅក្នុងជំនួបនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ KB Kookmin កូរ៉េខាងត្បូង លោក Yoon Jong Kyoo។ នៅក្នុងជំនួបនេះ លោក Yoon Jong Kyoo បានសម្តែងគោលបំណងបើកទូលាយសកម្មភាពធ្វើអាជីវកម្មនៅវៀតណាមលើគ្រប់វិស័យ។ លោក Yoon Jong Kyoo បានអះអាងថា នឹងស្វែងយល់យ៉ាងសកម្មថែមទៀតនូវគម្រោងការនិងឱកាសវិនិយោគនៅវៀតណាម ជាពិសេសនឹងរៀបចំសកម្មភាពសង្គមមួយចំនួននៅវៀតណាម ដូចជាជួយឧបត្ថម្ភយុវជនវៀតណាមក្នុងដំណើការចាប់ផ្តើមអាជីព។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសុឆន្ទៈរបស់សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ KB Kookmin។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនឹងរក្សារឹងមាំម៉ាក្រូសេដ្ឋកិច្ច បង្កើតបរិយាកាសវិនិយោគងាយស្រួលសម្រាប់វិនិយោគិនបរទេសក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ KB Kookmin ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមអញ្ជើញចូលរួមសន្និសីទពិសេសរបស់ ICAPP ស្តីពី ការអភិវឌ្ឍនយោបាយរបស់អាស៊ីតាមរយៈគណបក្សនយោបាយ

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមអញ្ជើញចូលរួមសន្និសីទពិសេសរបស់ ICAPP ស្តីពី "ការអភិវឌ្ឍនយោបាយរបស់អាស៊ីតាមរយៈគណបក្សនយោបាយ"

អង្គសន្និសីទបានអនុម័តជាឯកច្ឆ័ន្ទលើ "សេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូល" ដោយបានអះអាងពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរវាងគណបក្សនយោបាយនៅអាស៊ីចំពោះការអភិវឌ្ឍនយោបាយរបស់តំបន់នាពេលអនាគត។

Top