ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន KB Kookmin

\
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធាន
សម្ព័ន្ធក្រុមហ៊ុន KB Kookmin លោក Yoon Jong Kyoo

នៅក្នុងជំនួបនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ KB Kookmin កូរ៉េខាងត្បូង លោក Yoon Jong Kyoo។ នៅក្នុងជំនួបនេះ លោក Yoon Jong Kyoo បានសម្តែងគោលបំណងបើកទូលាយសកម្មភាពធ្វើអាជីវកម្មនៅវៀតណាមលើគ្រប់វិស័យ។ លោក Yoon Jong Kyoo បានអះអាងថា នឹងស្វែងយល់យ៉ាងសកម្មថែមទៀតនូវគម្រោងការនិងឱកាសវិនិយោគនៅវៀតណាម ជាពិសេសនឹងរៀបចំសកម្មភាពសង្គមមួយចំនួននៅវៀតណាម ដូចជាជួយឧបត្ថម្ភយុវជនវៀតណាមក្នុងដំណើការចាប់ផ្តើមអាជីព។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសុឆន្ទៈរបស់សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ KB Kookmin។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនឹងរក្សារឹងមាំម៉ាក្រូសេដ្ឋកិច្ច បង្កើតបរិយាកាសវិនិយោគងាយស្រួលសម្រាប់វិនិយោគិនបរទេសក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ KB Kookmin ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top