ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Ninh Binh - Hai Phong
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា គម្រោងទាំងនេះនឹងរួមចំណែកបង្កើតបរិយាកាសវិនិយោគនិងធ្វើអាជីវកម្មដ៏គួរឲ្យទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុកនិងបរទេស; បង្កើតរបកគំហើញក្នុងការតភ្ជាប់ខេត្តនិងតំបន់ បង្កើតសន្ទុះនិងបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ខេត្ត និងតំបន់ឆ្នេរសមុទ្រភាគខាងជើង; អនុវត្តដោយជោគជ័យនូវគំរូភាពជាដៃរដ្ឋ -ឯកជន លើការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ នាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ អង្គភាពពាក់ព័ន្ធអនុវត្តគម្រោងដោយធានាវឌ្ឍនភាព គុណភាព; ធានាបច្ចេកទេស សោភ័ណភាព និងអនាម័យបរិស្ថាន; ធានាដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលបានបរិច្ចាកដី សម្រាប់គម្រោងនេះ។
ទាក់ទិននឹងមណ្ឌលឧស្សាហកម្ម Hung Phu នាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា នេះគឺជាគំរូសហប្រតិបត្តិការរដ្ឋ-ឯកជន តាមទម្រង់នៃការដឹកនាំរបស់រដ្ឋ-អភិបាលកិច្ចដោយឯកជន តាមនោះ លោកបានស្នើឱ្យខេត្ត Thai Binh ជំរុញគំរូកិច្ចសហប្រតិបត្តិការនេះ រៀបចំអភិបាលកិច្ចឆ្លាតវៃ អភិវឌ្ឍបៃតង និងនិរន្តរភាព ទាក់ទាញការវិនិយោគតាមទិសដៅនៃបច្ចេកវិទ្យាខ្ពស់ និងបច្ចេកវិទ្យាស្អាត។
ក្នុងពិធីនេះដែរ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្តាក្រសួង ស្ថាប័ន ខេត្ត និងអង្គភាពនានាត្រូវខិតខំប្រឹងប្រែងពន្លឿនវឌ្ឍនភាព និងខិតខំបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ ដើម្បីធ្វើអាជីវកម្មបានឆាប់ៗ នាំមកនូវប្រាក់ចំណេញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមមិនត្រឹមតែសម្រាប់ខេត្ត Thai Binh ប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ និងប្រទេសទាំងមូលទៀតផង៕