• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញអញ្ជើញចូលរួមពិធីតាំងបង្ហាញនិងឧទ្ទេនាមរថយន្ត Vinfast នៅ UAE

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអេមីរាតអារ៉ាប់រួម (UAE) នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី Abu Dhabi នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានចូលរួមកម្មវិធីតាំងបង្ហាញនិងឧទ្ទេសនាមរថយន្ត Vinfast នៅ UAE។
លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញទៅទស្សនាស្តង់តាំងបង្ហាញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Vinfast (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ប្រជាជនអេមីរ៉ាតអារ៉ាប់រួមនឹងចូលចិត្ត និងប្រើប្រាស់រថយន្តទំនើប ផាសុកភាព ស្និទ្ធស្នាលជាមួយបរិស្ថាន តម្លៃ សមរម្យរបស់ Vinfast។  ទន្ទឹមនឹងនោះ ស្រឡាញ់និងប្រើប្រាស់ផលិតផល វៀតណាមកាន់តែច្រើន ជំរុញនិងបង្កើតទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរ តភ្ជាប់សង្វាក់ផលិតកម្ម និងសង្វាក់ផ្គត់ផ្គង់ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនទទួលបានបទពិសោធន៍ផលិតផលវៀតណាមប្រកបដោយគុណភាពរបស់គ្នាទៅវិញទៅមក។

នៅក្នុងព្រឹត្តិការណ៍នេះ Vingroup បានឧទ្ទេសនាមរថយន្តអគ្គិសនីឆ្លាតវៃដែលផលិតដោយ Vinfast រួមមានៈ VF3, VF8, VF9, VFWild; ទន្ទឹមនឹងនោះ ការណែនាំអំពីគោលនយោបាយក្រោយពេលលក់ និងគោលការណ៍អនុគ្រោះផ្សេងទៀតសម្រាប់អតិថិជនដែលប្រើប្រាស់យានជំនិះ Vinfast៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានចូលរួមកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី៣។

Top