• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Lao Cai

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅទីក្រុង Lao Cai នាយប់ថ្ងៃទី ២២ ខែ ធ្នូ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មា ធិការបក្សខេត្ត Lao Cai អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំនេះ និងភារកិច្ចឆ្នាំក្រោយ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ (រូបថត៖ Vu Khuyen/VOV)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានលើកឡើងយ៉ាងច្បាស់អំពីគុណសម្បត្តិរបស់ខេត្ត Lao Cai ដូចជា៖ មានព្រំដែនវែងអន្លាយជាមួយប្រទេសចិន; គឺជាខេត្តព្រៃភ្នំមួយក្នុងចំណោមខេត្តព្រៃភ្នំមួយចំនួនដែលមានការដឹកជញ្ជូនគ្រប់ប្រភេទ; គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងកិច្ចការបរទេសនៅច្រករបៀងសេដ្ឋកិច្ច Kunming-Lao Cai Ha Noi - Hai Phong - Quang Ninh; មានរមណីដ្ឋាន ទេសភាពនិងទីតាំងទេសចរណ៍ល្បីៗជាច្រើន ...។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ខេត្ត Lao Cai មានលក្ខខណ្ឌអំណោយផលទាំងអស់ ដើម្បីអភិវឌ្ឍន៍ទៅជាប៉ូលកំណើននៃតំបន់ព្រំដែនភាគខាងជើង និងប្រទេសទាំងមូល។

ដើម្បីឱ្យខេត្តបន្តល្បឿនអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានស្នើឱ្យខេត្ត Lao Cai ធ្វើអាជីវកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន លំហអាវកាស លំហព្រៃ និងទីធ្លាក្រោមដី។ ជាមួយគ្នានោះ ខេត្តត្រូវមានយន្តការ និងគោលនយោបាយដើម្បីបង្កើនធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ លើកកម្ពស់ប្រសិទ្ធភាពនៃការទាក់ទាញ និងប្រើប្រាស់ទុនវិនិយោគ ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស (FDI) និងភាពជាដៃគូសាធារណៈនិងឯកជន។ លើសពីនេះ ផ្តោតលើការកសាង Lao Cai ទៅជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្មសេដ្ឋកិច្ចរវាងវៀតណាមនិងបណ្តាប្រទេសអាស៊ានជាមួយតំបន់ភាគនិរតីនៃប្រទេសចិន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បុណ្យណូអែលឆ្នាំ ២០២៤៖ ថ្នាក់ដឹកនាំមូលដ្ឋានចុះសួរសុខទុក្ខនិងអបអរសាទរ ចំពោះគ្រឹះស្ថានសាសនានិងជនរួមជាតិកាន់សាសនាកាតូលិក

បុណ្យណូអែលឆ្នាំ ២០២៤៖ ថ្នាក់ដឹកនាំមូលដ្ឋានចុះសួរសុខទុក្ខនិងអបអរសាទរ ចំពោះគ្រឹះស្ថានសាសនានិងជនរួមជាតិកាន់សាសនាកាតូលិក

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំខេត្ត Bac Ninh និង Vinh Long បានរៀបចំគណៈ ប្រតិភូជាច្រើន ចុះសួរសុខទុក្ខអេវ៉ែក បូជាចារ្យ និងបងប្អូនជនរួមជាតិកាន់ សាសនាកាតូលិកក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២៤ និងស្វាគមន៍ឆ្នាំថ្មី ២០២៥។

Top