• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញជលផលសម្រេចបានគោលដៅ ១០ ពាន់លានដុល្លារអាមេរិក

លោកស្រី Nguyen Thi Thu Sac ប្រធាន Vasep បានមានប្រសាសន៍ថា នៅលើផែនទី នាំចេញជលផលពិភពលោក បច្ចុប្បន្នវៀត ណាមជាប្រទេសនាំចេញធំជាងគេទី ៣ បន្ទាប់ពីប្រទេសចិន និងន័រវែស។
ការនាំចេញជលផលសម្រេចបានគោលដៅ ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤។ (រូបថត៖ VNA)

ការនាំចេញជលផលរបស់វៀតណាមក្នុងឆ្នាំនេះសម្រេចបានទំហំ១០ពាន់លានដុល្លារអាមេរិក។ យោងតាមព័ត៌មានដែលប្រកាសដោយសមាគមកែច្នៃនិងនាំចេញ ជលផលវៀតណាម (Vasep) កាលពីថ្ងៃទី ២៣ ធ្នូ នៅទីក្រុងហូជីមិញ ផលិតផល សំខាន់ពីរគឺបង្គា និងត្រីត្រា បានរួមវិភាគទានរហូតដល់ ៦០% នៃទំហំនាំចេញសរុប; ក្នុងនោះ ការនាំចេញបង្គាសម្រេចបាន៤ពាន់លានដុល្លារ កើនឡើង ១៦,៧%; ត្រីត្រា នាំមក ២ ពាន់លានដុល្លារ កើនឡើង ៨,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រី Nguyen Thi Thu Sac ប្រធាន Vasep បានមានប្រសាសន៍ថា នៅលើផែនទី នាំចេញជលផលពិភពលោក បច្ចុប្បន្នវៀតណាមជាប្រទេសនាំចេញធំជាងគេទី ៣ បន្ទាប់ពីប្រទេសចិន និងន័រវែស។ នេះជាភ័ស្តុតាងបង្ហាញថា ផ្នែកជលផលកំពុងដើរលើផ្លូវត្រឹមត្រូវ ក្នុងការលើកកំពស់តម្លៃបន្ថែមនៃផលិតផល។

ប្រភពវត្ថុធាតុដើមត្រូវបានកែលម្អ ទីផ្សារនាំចេញបន្តត្រូវបានពង្រីក សហគ្រាស ជលផលវៀតណាមបានបង្ហាញកាន់តែច្បាស់នូវសមត្ថភាព កម្រិតកែច្នៃយ៉ាងស៊ីជម្រៅ ក៏ដូចជាផលិតផលប្រកបដោយគុណភាពខ្ពស់គឺជាមូលដ្ឋានគ្រឹះដើម្បីជួយផ្នែកជលផលវៀតណាមអាចកើនលើសកម្រិត ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ ឆ្ពោះទៅ រកគោលដៅ ១១ ពាន់លានដុល្លារ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បុណ្យណូអែលឆ្នាំ ២០២៤៖ ថ្នាក់ដឹកនាំមូលដ្ឋានចុះសួរសុខទុក្ខនិងអបអរសាទរ ចំពោះគ្រឹះស្ថានសាសនានិងជនរួមជាតិកាន់សាសនាកាតូលិក

បុណ្យណូអែលឆ្នាំ ២០២៤៖ ថ្នាក់ដឹកនាំមូលដ្ឋានចុះសួរសុខទុក្ខនិងអបអរសាទរ ចំពោះគ្រឹះស្ថានសាសនានិងជនរួមជាតិកាន់សាសនាកាតូលិក

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំខេត្ត Bac Ninh និង Vinh Long បានរៀបចំគណៈ ប្រតិភូជាច្រើន ចុះសួរសុខទុក្ខអេវ៉ែក បូជាចារ្យ និងបងប្អូនជនរួមជាតិកាន់ សាសនាកាតូលិកក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២៤ និងស្វាគមន៍ឆ្នាំថ្មី ២០២៥។

Top