• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung បំពេញទស្សនកិច្ចការងារនៅកម្ពុជា

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២៣-២៤ ខែធ្នូ លោក Le Hoai Trung លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung។ រូបថត៖ Huynh Thao/TTXVN

ក្នុងដំណើរទស្សនកិច្ចនេះ នៅរាជធានីភ្នំពេញ លោក Le Hoai Trung បានជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា; បានធ្វើការជាមួយលោក ប្រាក់ សុខុន ប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា; ជួបជាមួយលោក នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបសវនាការជាមួយប្រធានគណបក្សប្រជាជនកម្ពុជា លោក Le Hoai Trung បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យ ដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នាំប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង តួនាទីនិងឋានៈរបស់កម្ពុជាត្រូវបានពង្រឹងកាន់តែខ្លាំងលើឆាកអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរជាមួយវៀតណាមតាំងពីថ្នាក់ដឹកនាំជំនាន់មុនៗ ហើយនឹងបន្តអភិរក្សនិងលើកកម្ពស់ទំនាក់ទំនងនេះជារៀងរហូត; អះអាងនូវការប្តេជ្ញាចិត្ត រួមគ្នាពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងស្មារតី អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បុណ្យណូអែលឆ្នាំ ២០២៤៖ ថ្នាក់ដឹកនាំមូលដ្ឋានចុះសួរសុខទុក្ខនិងអបអរសាទរ ចំពោះគ្រឹះស្ថានសាសនានិងជនរួមជាតិកាន់សាសនាកាតូលិក

បុណ្យណូអែលឆ្នាំ ២០២៤៖ ថ្នាក់ដឹកនាំមូលដ្ឋានចុះសួរសុខទុក្ខនិងអបអរសាទរ ចំពោះគ្រឹះស្ថានសាសនានិងជនរួមជាតិកាន់សាសនាកាតូលិក

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំខេត្ត Bac Ninh និង Vinh Long បានរៀបចំគណៈ ប្រតិភូជាច្រើន ចុះសួរសុខទុក្ខអេវ៉ែក បូជាចារ្យ និងបងប្អូនជនរួមជាតិកាន់ សាសនាកាតូលិកក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២៤ និងស្វាគមន៍ឆ្នាំថ្មី ២០២៥។

Top