• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញចូលរួមពិធីបើកសម្ពោធស្ពាន Phong Chau

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្ត Phu Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកសម្ពោធស្ពាន Phong Chau ថ្មី - ផ្លូវជាតិលេខ ៣២C នៅខេត្ត Phu Tho។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Lai Hoa/VOV)

នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងគណៈប្រតិភូបានចំណាយពេល១នាទីស្មឹងស្មាធ៍ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធប្រជាជនដែលបានបាត់បង់ជីវិតដោយសារការបាក់រលំស្ពាន Phong Chau ចាស់ជាងមួយឆ្នាំមុន ដោយសារឥទ្ធិពលនៃព្យុះទីហ្វុងប្រវត្តិសាស្ត្រ Yagi។

ដោយរំលឹកពីការបាត់បង់មនុស្ស និងទ្រព្យសម្បត្តិយ៉ាងដំណំ ក៏ដូចជា ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃព្យុះទីហ្វុង Yagi មកលើជីវភាពរបស់ប្រជាជននៅសងខាងទន្លេក្រហម ក៏ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផលិតកម្មក្នុងតំបន់ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការបើកសម្ពោធស្ពាន Phong Chau ថ្មីក្រោយរយៈពេលត្រឹមតែមួយឆ្នាំ គឺជាសក្ខីភាពនៃការតភ្ជាប់រវាងប្រជាជនជាមួយបក្ស និងរដ្ឋ; រវាងប្រជាជន និងកងទ័ពប្រជាជនវៀតណាម; និងជំរុញការជឿទុកចិត្ត និងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងប្រជាជន។ ដោយលើកឡើងពីសារៈសំខាន់នៃស្ពាន Phong Chau ថ្មី លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការឆ្លើយតបទាន់ពេលវេលារបស់ក្រសួង សាខា និងមូលដ្ឋានក្នុងការជម្នះផលវិបាកបណ្តាលពីព្យុះ Yagi; ការតភ្ជាប់ចរាចរណ៍ និងសេដ្ឋកិច្ចអន្តរតំបន់; ការធានាសន្តិសុខនិងការពារជាតិ; ធានាការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាជន៕

គម្រោងវិនិយោគសាងសង់ស្ពាន Phong Chau ថ្មី - ផ្លូវជាតិ លេខ ៣២C ខេត្ត Phu Tho ត្រូវបានវិនិយោគក្រោមការបញ្ជាសាងសង់បន្ទាន់ បន្ទាប់ពី មានការបាក់ស្រុតស្ពាន Phong Chau ចាស់ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤។ ស្ពាន Phong Chau ថ្មីបានចាប់ផ្តើម សាង សង់នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤។ រហូតមកដល់ពេលនេះ គម្រោងនេះត្រូវបានបញ្ចប់ក្នុងរយៈពេលខ្លីជាង ៩ ខែ។ ជាពិសេស ការចំណាយប៉ាន់ស្មានសរុបនៃការ សាងសង់ស្ពានមានប្រមាណ ៤៣៨.៧៩៦ ពាន់លានដុង សន្សំបានជាង ១៩៦ពាន់ លានដុង បើធៀបនឹងការវិនិយោគសរុបដំបូង។

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top