ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Vinh Phuc
នៅក្នុងជំនួបនេះ
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា Vinh
Phuc ដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់
និងប្រទេសជាតិ។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ខេត្ត Vinh Phuc នឹងជំនះលើដែនកំណត់របស់ខ្លួន ហើយទន្ទឹមនឹងនោះ
ផ្លាស់ប្តូរយ៉ាងសកម្មនូវរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែសមស្រប;
លើកកម្ពស់កត្តាជំរុញកំណើនថ្មីដូចជា៖
ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក
សេដ្ឋកិច្ចចំណេះដឹង ឧស្សាហកម្ម និងវិស័យថ្មីៗដូចជាបន្ទះឈីប semiconductor,
AI; ពង្រីកទំហំអភិវឌ្ឍន៍ជា អតិបរមា លំហអាវកាស និងលំហក្រោមដី។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខេត្ត
Vinh Phuc បន្តជំរុញការអភិវឌ្ឍលំនៅដ្ឋានសង្គម;
ប្រមូលធនធានអតិបរមាសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ ការអប់រំ និងសុខាភិបាល៕