• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចូលរួមពិធីបើក​សម្ពោធការិយាល័យ FPT នៅមជ្ឈិមបូព៌ា

នាថ្ងៃទី ៣០ ខែតុលា នៅទីក្រុង Riyadh នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីបើកឲ្យដំណើរការទីស្នាក់ការ និងការិយាល័យរបស់សាជីវកម្ម FPT ប្រចាំតំបន់មជ្ឈិមបូព៌ា នៅប្រទេសអារ៉ាប៊ីសាអូឌីត។ ការបើកការិយាល័យប្រចាំតំបន់មជ្ឈិមបូព៌ារបស់ FPT គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកជាសកលរបស់សាជីវកម្ម ដើម្បីបំពេញតម្រូវការដែលកំពុងតែកើនឡើង សម្រាប់សេវាកម្មនិងដំណោះស្រាយឌីជីថលនៅលើពិភពលោក។

នេះជាលើកទីមួយហើយ ដែលអង្គភាពអាជីវកម្មវៀតណាមបានទទួលអាជ្ញាប័ណ្ណ បើកការិយាល័យប្រចាំតំបន់នៅអារ៉ាប៊ីសាអូឌីត ដោយបញ្ជាក់ពីការសសន្យារបស់ FPT ចំពោះការងារផ្លាស់ប្តូរឌីជីថល ដោយចក្ខុវិស័យរហូតដល់ឆ្នាំ ២០៣០ របស់ប្រទេសនេះ។

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូបានកាត់ខ្សែបូបើកសម្ពោធការិយាល័យ FPT ប្រចាំតំបន់មជ្ឈិមបូព៌ា។ រូបថត៖ VGP/Nhat Bac

អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការបើកការិយាល័យប្រចាំតំបន់របស់ FPT ជាមួយនឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍ និងនាំយកផលិតផលដែល FPT មានប្រៀបខ្លាំងទៅកាន់ទីផ្សារ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រសិនបើ FPT ចង់ទទួលបានជោគជ័យយូរអង្វែងប្រកបដោយនិរន្តរភាព និងបង្កើតភាពស៊ីសង្វាក់គ្នានោះ ចាំបាច់ត្រូវដើរតាមនិន្នាការអភិវឌ្ឍន៍របស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង ក៏ដូចជាវិស័យទើបលេចចេញ ទាក់ទងនឹង AI បច្ចេកវិទ្យាពពក   អ៊ីនធឺណិតតភ្ជាប់វត្ថុទាំងឡាយជាដើម។ ទន្ទឹមនឹងនោះ FPT ចាំបាច់ត្រូវអនុលោមតាមច្បាប់ ប្រកបដោយសុខដុមរមនាផលប្រយោជន៍របស់រដ្ឋ ប្រជាជន និងសហគ្រាស ដោយរួមចំណែកក្នុងសកម្មភាពសង្គម; ពិគ្រោះយោបល់លើការត្រិះរិះ  ទស្សនៈវិស័យ និងយុទ្ធសាស្ត្ររបស់អារ៉ាប៊ីសាអូឌីត ដើម្បីយកឈ្នះលើខ្លួនឯង សហការនិងវិនិយោគដោយជោគជ័យ និងរួមចំណែកដល់ការអភិវឌ្ឍន៍ នៃប្រទេសនីមួយៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

ពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចជា​ផ្លូវការនៅកាតា

នាព្រឹកថ្ងៃទី ៣១ តុលា (ម៉ោងក្នុងតំបន់) នៅវិមាន Amiri Diwan ក្នុងទីក្រុង Doha នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាតា។

Top