• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ៖ ប្តេជ្ញាដកការព្រមានកាតលឿងរបស់ EU នៅឆ្នាំ ២០២៥

នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានច្បាប់គ្រប់គ្រង (គណៈកម្មាធិការដឹកនាំអំពី IUU)។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិតតភ្ជាប់ជាមួយខេត្តនិងក្រុងជាប់សមុទ្រ ចំនួន ២១។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អញ្ជើញជាអធិបតីកិច្ចប្រជុំ (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិដឹកនាំសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជិញ បានសង្កត់ធ្ងន់ថា គោលដៅគឺផ្តោតសំខាន់លើការដកការព្រមាន “កាតលឿង” របស់គណៈកម្មការអឺរ៉ុប (EC) និងរក្សាបានលទ្ធផលប្រកបដោយចីរភាព រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម;  ការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពលើសមុទ្រនិងកោះ; ពង្រឹងទំនាក់ទំនងនយោបាយនិងការទូតនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។

 

“ប្តេជ្ញាដកការព្រមានកាតលឿងរបស់ EU នៅឆ្នាំ ២០២៥ មិនគួរអូសបន្លាយយូរពេចទេ។ ភារកិច្ចដំណោះស្រាយនោះគឺ គណៈកម្មាធិការបក្ស អាជ្ញាធរនិងសង្គមទាំងមូលត្រូវចូលរួម។ ទី២ ពិនិត្យស្ថាប័នដូចជាចេញជាបន្ទាន់នូវសេចក្តីសម្រេចចិត្ត ជាទម្រង់ខ្លី ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងផ្លូវច្បាប់។ ទី៣ ពង្រឹងឡើងវិញគណៈកម្មាធិការដឹកនាំថ្មី  ពង្រឹងជំនាញអនុវត្តច្បាប់របស់អ្នកអនុវត្តច្បាប់និងគ្រប់កម្រិត។ បង្កើតក្រុមការងារដែលដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងនគរបាល Pham The Tung រួមជាមួយនឹងអយ្យការប្រជាជនកំពូល និងតុលាការប្រជាជនកំពូល ដើម្បីដោះស្រាយឱ្យបានហ្មត់ចត់នូវសំណុំរឿងដែលទើបតែបានទទួលយក”។

 

លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តបំពេញការងារចលនា កៀងគរនិងផ្សព្វផ្សាយច្បាប់ជលផល ជាពិសេសបទប្បញ្ញត្តិប្រឆាំងនឹងការនេសាទ IUU ដល់ប្រជានេសាទតាមឆ្នេរសមុទ្រនិងអង្គការនិងបុគ្គលពាក់ព័ន្ធ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

នាយប់ថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមព្រឹត្តិការណ៍វប្បធម៌សិល្បៈ "វៀតណាម៖ ដំណើរមាតុភូមិតាមរយៈភាពយន្តនិងតន្ត្រី" និងបានជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក។

Top