• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វម មិញ ជិញ អញ្ជើញចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅខេត្ត Quang Tri

ក្នុងកម្មវិធីបំពេញការងារនៅខេត្ត Quang Tri រសៀលថ្ងៃទី ២៦ កក្កដា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចុះពិនិត្យ និងដឹកនាំការជំរុញការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត Quang Tri រួមមានៈ គម្រោងផ្លូវល្បឿនលឿន Van Ninh - Cam Lo; គម្រោងសាងសង់ព្រលានយន្តហោះ Quang Tri; គម្រោងវិនិយោគសាងសង់កំពង់ផែ My Thuy។
លោកនាយករដ្ឋមន្ត្រីចុះពិនិត្យគម្រោងនៅកំណាត់ Van Ninh - Cam Lo (រូបថត៖ VOV)

អញ្ជើញពិនិត្យគម្រោងផ្លូវល្បឿនលឿន Van Ninh - Cam Lo នាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អ្នកម៉ៅការ ដោយស្មារតី “ជំនះព្រះអាទិត្យ និងជំនះភ្លៀង”  ដើម្បីបង្ហើយគម្រោងនេះ ដាក់ឱ្យដំណើរការនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំនេះ។

អញ្ជើញពិនិត្យការដ្ឋានសាងសង់គម្រោងអាកាសយានដ្ឋាន Quang Tri នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានគូសបញ្ជាក់ថា៖ អាកាសយានដ្ឋាន Quang Tri ស្ថិតនៅតំបន់ដែលមានផ្លូវល្បឿនលឿន ហើយនាពេលខាងមុខគឺផ្លូវរថភ្លើងល្បឿនលឿនជិតកំពង់ផែសមុទ្រ ... ទន្ទឹមនឹងនោះ ផ្ទៃដីធំនៅទីនេះកំពុងត្រូវបានធ្វើអាជីវកម្ម និងប្រើប្រាស់ជាចម្បងសម្រាប់ដាំដំណាំ និងអភិវឌ្ឍន៍កសិកម្ម នាំមកនូវតម្លៃទាប។ លោកនាយករដ្ឋមន្ត្រីបានដឹកនាំការស្រាវជ្រាវ និងអភិវឌ្ឍតំបន់នេះ រួមមានៈ ឧស្សាហកម្មអាកាសចរណ៍ តំបន់ទីក្រុង អាកាសយានដ្ឋាន ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់និងសេវាកម្ម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យពន្លឿនការអនុវត្តដំណាក់កាលទី ១ នៃគម្រោងនាពេលខាងមុខ ច្បាស់ជាត្រូវបង្ហើយការសាងសង់អាកាសយានដ្ឋាន Quang Tri នៅខែកក្កដា ឆ្នាំ ២០២៦៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top