• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi អញ្ជើញធ្វើជាអធិបតីក្នុងពិធីបដិសណ្ឋារ កិច្ចថ្នាក់រដ្ឋចំពោះនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

នាព្រឹកថ្ងៃទី១ ខែសីហា នៅវិមានប្រធានាធិបតីក្នុងរដ្ឋធានីញូវដេលី នាយករដ្ឋ មន្ត្រីនៃសាធារណៈរដ្ឋឥណ្ឌា លោក Narendra Modi បានអញ្ជើញជាអធិបតីក្នុងពិធីបដិ សណ្ឋារកិច្ចថ្នាក់រដ្ឋចំពោះនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។

នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋឥណ្ឌា លោក Narendra Modi និងនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ (រូបថត៖ VNA)

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាគ្នានៅឯវិមាននាយករដ្ឋមន្ត្រីឥណ្ឌា។ នៅព្រឹកថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមកដាក់កម្រង ផ្ការំលឹកវិញ្ញាណក្ខន្ធវីរបុរសជាតិឥណ្ឌា លោក Mahatma Gandhi ក្នុងរដ្ឋធានីញូវដេលី។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល និងជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ ប្រទេសឥណ្ឌារបស់នាយករដ្ឋមន្ត្រីវៀតណាមក្រោយរយៈពេល ១០ ឆ្នាំ។ ដំណើរ ទស្សនកិច្ចនេះ រួមចំណែកពង្រឹងទំនុកចិត្តនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ច សហប្រតិបត្តិការពហុវិស័យ នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ឥណ្ឌាកាន់តែជាក់ស្ដែង មានប្រសិទ្ធភាព ទាំងផ្នែកនយោបាយ ការទូត សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ នេះក៏ជាឱកាសដើម្បីឲ្យ ប្រទេសទាំងពីរបង្កើនការចែករំលែកអំពីសន្តិសុខយុទ្ធសាស្ត្រនៅតំបន់និងអន្តរជាតិ ព្រមទាំងបញ្ជាក់ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីដែលមានការយកចិត្ត ទុកដាក់ដូចគ្នាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top