• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone អញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការ​នៅវៀតណាម

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់វៀតណាមរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandoneក្នុងតំណែងថ្មីរបស់លោក។
រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។ រូបថត៖ Pham Kien/TTXVN
 

ទទួលតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone និងលោលជំទាវភរិយា បានអញ្ជើញមកដល់ទីក្រុងហាណូយ នាព្រឹកថ្ងៃទី៦ ខែមករានេះ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៦។ គណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម -ឡាវ ដែលប្រព្រឹត្តទៅនៅថ្ងៃនេះ និងថ្ងៃទី៧ មករា។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់វៀតណាមរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandoneក្នុងតំណែងថ្មីរបស់លោក។

ក្នុងដំណើរទស្សនកិច្ចនេះលោកនាយករដ្ឋមន្ត្រីSonexay Siphandone បានអញ្ជើញចូលរួមក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការនិងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីPham Minh Chinh។នាយករដ្ឋមន្ត្រីទាំងពីររូបអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤៦នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម -ឡាវ។លោកនាយករដ្ឋមន្ត្រីSonexay Siphandone នឹងមានជំនួបជាមួយថ្នាក់ដឹកនាំ វៀតណាមនិងមានសកម្មភាពមួយចំនួនទៀតនៅទីក្រុងហាណូយផងដែរ។

យោងតាមឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមលោកKhamphao Ernthavanh ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone និងលោលជំទាវភរិយាបានបញ្ជាក់ពីទំនាក់ទំនងមិត្តភាពសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ។ក្នុងឱកាសនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីគោលការណ៍ណែនាំគោលនយោបាយនិងវិធានការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែអនុវត្តជាក់ស្តែងបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិជាច្រើន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top