អញ្ជើញថ្លែងក្នុងពិធី
នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានមានប្រសាសន៍ថា៖
រដ្ឋាភិបាលវៀតណាមបានបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ឡាវក្នុងការធ្វើអាជីវកម្ម
និងប្រតិបត្តិការនៅកំពង់ផែ វូង អាង់ ដែលបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់ខ្លួនសម្រាប់ប្រទេសឡាវ
ជួយ ឡាវពីប្រទេសគ្មានសមុទ្រ អាចមានផ្លូវទៅកាន់សមុទ្រ
រួមចំណែកដល់កំណើនដ៏គួរឱ្យចាប់អារម្មណ៍នៃទំហំពាណិជ្ជកម្ម
រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនាំចេញកសិកម្ម រ៉ែ និងអគ្គិសនី។
យោងតាមនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន លទ្ធផលនោះមានការរួមចំណែកយ៉ាងសំខាន់ពី
សហគ្រាសការពារជាតិ និងសន្តិសុខវៀតណាម ជាពិសេសអគ្គក្រុមហ៊ុនកំពុងផែ ទិនកាង សាយហ្គន
ដែលបានរៀបចំសកម្មភាពជាច្រើនដូចជាសិក្ខាសាលាតភ្ជាប់ពាណិជ្ជកម្មជាមួយសហគ្រាសទាំងក្នុង
និងក្រៅប្រទេសដែលកំពុងប្រតិបត្តិការនៅប្រទេសឡាវ។
នាយករដ្ឋមន្ត្រីឡាវ
លោក សនសៃ ស៊ីផាន់ដន បានបន្ថែមថា៖ បច្ចុប្បន្ននេះ
ប្រទេសឡាវកំពុងស្ថិតក្នុងដំណើរការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឯករាជ្យ
និងពឹងផ្អែកលើខ្លួនឯង។ ដំណើរទស្សនកិច្ចទៅកាន់កំពង់ផែ ទិនកាង សាយហ្គន
ជួយប្រទេសឡាវបានរៀនសូត្រ និងទទួលបានបទពិសោធន៍ក្នុងការគ្រប់គ្រងកំពង់ផែ
ប្រតិបត្តិការ និងសេវាកម្មដឹកជញ្ជូន រួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃការនាំចូល
និងនាំចេញទំនិញ៕





