• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីសម្តេច ហ៊ុនសែនដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួម APEC ២០១៧


នាយករដ្ឋមន្ត្រីសម្តេច ហ៊ុនសែនដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួម APEC ២០១៧

នាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានជូនដំណឹងឲ្យដឹង​ថា​ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ២០១៧ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១០ វិច្ឆិកា នៅទីក្រុង Da Nang។ ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ APEC នៅវៀតណាម នាយករដ្ឋមន្ត្រីសម្តេច ហ៊ុនសែននឹងមានជំនួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងចូលរួមពិធីជប់លៀងពេលព្រឹកជាមួយនារយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ។

បន្ទាប់ពីចូលរួមសន្និសីទជាន់ខ្ពស់ APEC ២០១៧ នាយករដ្ឋមន្ត្រីសម្តេច ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន ដោយប្រធានបទ “រួមដៃគ្នាផ្លាស់ប្ដូរថ្មី តភ្ជាប់សកល” ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី១៤ វិច្ឆិកា នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top