• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញអុជធូបទាននៅមណ្ឌលកេរ្កិ៍ដំណែលផ្លូវចែកជាបី Dong Loc

លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានលំឱកាយ សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណបំណាច់ដ៏ធំធេងរបស់បុព្វបុរស ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ និងឯកភាពប្រទេសជាតិ ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញអុជធូបទាននិងដាក់កម្រងផ្កានៅអគាររំលឹកវិញ្ញាណក្ខ័ន្ធយុវជនស្មគ្រចិត្តឈានមុខពលីទូទាំងប្រទេស  

ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Ha Tinh នាព្រឹកថ្ងៃទី ១១ មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh រួមជាមួយគណៈប្រតិភូ និងថ្នាក់ដឹកនាំខេត្ត Ha Tinh បានអញ្ជើញអុជធូបទាននិងដាក់កម្រងផ្កានៅអគាររំលឹកវិញ្ញាណក្ខ័ន្ធយុវជនស្មគ្រចិត្តឈានមុខពលីទូទាំងប្រទេស និងផ្នូររបស់វីរៈយុវនារីស្មគ្រចិត្តដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាននៅផ្លូវចែកជាបី Dong Loc។

នៅចំពោះវិញ្ញាណក្ខន្ធវីរយុវជនពលី លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានលំឱកាយ សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណបំណាច់ដ៏ធំធេងរបស់បុព្វបុរស ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ និងឯកភាពប្រទេសជាតិ ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ។ វីរៈយុវជនពលីជានិច្ចកាលជាគំរូដ៏ឆ្នើមនៃសេចក្ដីស្នេហាជាតិ ឆន្ទៈមោះមុត អង់អាចក្លាហាន ការពលីសម្រាប់ឧត្តមគតិឯករាជ្យជាតិ និងសង្គមនិយម។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានសន្យាថានឹងហាត់ពត់លត់ដំ ខិតខំប្រឹងប្រែងសាមគ្គី ស្រុះចិត្តគំនិតគ្នាកសាងប្រទេសជាតិខ្លាំងមាំមួន វិបុលភាព ហើយនាំជីវភាពរស់នៅរបស់ប្រជាជនកាន់តែសម្បូរធូធារ និងសុភមង្គល។ នាព្រឹកថ្ងៃទី ១១ មិថុនាគណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខបណ្ដាគ្រួសារគោលនយោបាយនៅទីក្រុង Ha Tinh ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top