អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងជំនួបជាមួយមិត្តភក្តិបេឡារុស្ស (រូបថត៖ Van Hieu/VOV)
លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបេឡារុស្ស ហើយមានបំណង ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបេឡារុស្សលើគ្រប់វិស័យ។
ស្វាគមន៍ចំពោះសកម្មភាពរបស់សមាគមមិត្តភាពនិងទំនាក់ទំនងវប្បធម៌ជាមួយបរទេសរបស់បេឡារុស្ស និងសមាគមមិត្តភាពបេឡារុស្ស-វៀតណាម អគ្គលេខាបក្ស លោក តូ ឡឹមមានប្រសាសន៏ថា៖ “សមាគមមិត្តភាពនិងទំនាក់ទំនងវប្បធម៌ជាមួយបរទេសរបស់បេឡារុស្ស និងសមាគមមិត្តភាពបេឡារុស្ស-វៀតណាម បន្តរៀបចំសកម្មភាពផ្លាស់ប្តូរសម្បូរបែបច្រើនថែមទៀត ទាក់ទាញការចូលរួមពីគ្រប់មជ្ឈដ្ឋាន អ្នកវិទ្យាសាស្ត្រ អាជីវកម្ម ជាពិសេសគឺយុវជនជំនាន់ក្រោយ ជួយឱ្យជំនាន់វ័យក្មេងនៃប្រទេសទាំងពីរយល់កាន់តែយល់ច្បាស់និងតភ្ជាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ជំរុញសកម្មភាពណែនាំ និងដើរតួជាស្ពានសម្រាប់សាកលវិទ្យាល័យ អង្គការវិជ្ជាជីវៈ និងអាជីវកម្មមួយចំនួននៃប្រទេសទាំងពីរ ក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វប្បធម៌ ពាណិជ្ជកម្ម-វិនិយោគ...”។
មុននោះ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញដាក់កម្រងផ្កានៅវិមានជ័យជំនះ៕