• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញដឹកនាំសន្និសីទអនឡាញស្តីពីការវិនិយោគបរទេស

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ពីទីស្នាក់ការខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទរវាងនាយករដ្ឋមន្ត្រី ជាមួយវិនិយោគិនបរទេសដែលបានតភ្ជាប់តាមប្រព័ន្ធអនឡាញជាមួយខេត្តក្រុងទាំង ៦៣ ក្នុងប្រទេស និងទីកន្លែងប្រហែល ៨០ នៅក្រៅប្រទេស។

សន្និសីទនេះមានគោលបំណងបញ្ជូនសាររបស់ប្រមុខរដ្ឋាភិបាលដែលបញ្ជាក់ពីគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋចំពោះវិស័យ វិនិយោគបរទេស។ នៅសន្និសីទនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង មូលដ្ឋាននានារួមជាមួយសហគមន៍ធុរកិច្ចបរទេសបានវាយតម្លៃពីផលប៉ះពាល់នៃ ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកលើប្រតិបត្តិការវិនិយោគ ផលិតកម្ម និង អាជីវកម្មរបស់សហគ្រាស; កំណត់ឱកាស បញ្ហាប្រឈម និងការលំបាក ដើម្បីមាន ដំណោះស្រាយ និងគោលនយោបាយសម្របខ្លួនដោយម្ចាស់ការ ដើម្បីដោះស្រាយ ការជំពាក់ជំពិន និងចាប់យកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគក្នុង ស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ សន្និសីទបានអះអាងនូវប្រទេសវៀតណាមមួយគួរឲ្យទុក ចិត្ត ដែលរួមដំណើរក្នុងការដោះស្រាយការលំបាក និងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសធ្វើ អាជីវកម្មប្រកបដោយប្រសិទ្ធភាព។ សន្និសីទក៏សំដៅត្រួតពិនិត្យ និងកែលម្អបរិយាកាសវិនិយោគ  ភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តគោលនយោបាយ; មានដំណោះស្រាយប្រកបដោយភាព បត់បែន ដើម្បីរក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងជំរុញកំណើនផងដែរ៕

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាព្រឹកថ្ងៃទី ១៥ខែមិនានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេ ធីប៊ីច ត្រឹន បានអញ្ជើញអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះ ឆ្នោតលេខ ២១ ក្នុងអង្គភាពបោះឆ្នោតលេខ៧ សង្កាត់តីហូ ទីក្រុងហាណូយ។

Top