• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នា ល្ងាចថ្ងៃទី៤ ខែមេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចេញ ដំណើរទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC) លើកទី៤ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាកចេញពីរដ្ឋធានី Ha Noi ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ រូបថត៖ Duong Giang-VNA

កិច្ចប្រជុំកំពូល MRC មានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសជាសមាជិក MRC រួមមានវៀតណាម កម្ពុជា ឡាវ ថៃ និងតំណាងដៃគូសន្ទនារបស់ MRC គឺ ប្រទេសចិន និងមីយ៉ាន់ម៉ា ព្រមទាំងដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិក្នុង និងក្រៅតំបន់ មេគង្គផងដែរ។ នៅកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្ត្រីនៃបណ្ដាប្រទេសនឹងពិភាក្សាអំពី ការលំបាក បញ្ហាប្រឈម ក៏ដូចជាឱកាសសម្រាប់ការអភិវឌ្ឍអាងទន្លេមេគង្គ រួមជា មួយនឹងទិសដៅអាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ព្រមទាំងធ្វើការបញ្ជាណែនាំយុទ្ធសាស្ត្រសម្រាប់ MRC ចំពោះសកម្មភាពបច្ចេកទេស កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូផងដែរ។

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងច័ន្ទ។ រូបថត៖ Dương Giang-TTXVN

កិច្ចប្រជុំមានប្រធានបទ “នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិសុខទឹក និងការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ” ដែលមានគោលដៅ ចំនួន ៥ រួមមាន៖ បន្តបញ្ជាក់នូវការសន្យានយោបាយខ្ពស់បំផុតនៃប្រទេសសមាជិក ទាំង ៤ ក្នុងការបង្កើនការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ និងមុខងាររបស់ MRC; បន្តបញ្ជាក់ពីគោលដៅ និងគោលការណ៍នៃកិច្ចសហ ប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេ; កត់សម្គាល់បញ្ហា ប្រឈមនិងឱកាសទាក់ទងនឹងទឹក រួមទាំងបញ្ហាទាក់ទងនឹងការអភិវឌ្ឍប្រកបដោយ ចីរភាព និងការគ្រប់គ្រងបរិស្ថាននៃអាងទន្លេមេគង្គ; និងកំណត់ទិសដៅ និងការបញ្ជា ណែនាំទាក់ទងនឹងការអភិវឌ្ឍនិងការគ្រប់គ្រងអាងទន្លេ ហើយឯកភាពលើកិច្ចព្រមព្រៀង/ផែនការដើម្បីសម្រេចបានលទ្ធផលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គ ដំណាក់កាល ២០២១-២០៣០។ នៅវេលាម៉ោង ១៨ និង ២៥ នាទី ថ្ងៃទី ៤ ខែ​មេសា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ និងអញ្ជើញ​ចូល​រួម​ក្នុង​កិច្ចប្រជុំកំពូល MRC៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top