នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាកចេញពីរដ្ឋធានី Ha Noi ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ រូបថត៖ Duong Giang-VNA
កិច្ចប្រជុំកំពូល MRC មានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសជាសមាជិក MRC រួមមានវៀតណាម កម្ពុជា ឡាវ ថៃ និងតំណាងដៃគូសន្ទនារបស់ MRC គឺ ប្រទេសចិន និងមីយ៉ាន់ម៉ា ព្រមទាំងដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិក្នុង និងក្រៅតំបន់ មេគង្គផងដែរ។ នៅកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្ត្រីនៃបណ្ដាប្រទេសនឹងពិភាក្សាអំពី ការលំបាក បញ្ហាប្រឈម ក៏ដូចជាឱកាសសម្រាប់ការអភិវឌ្ឍអាងទន្លេមេគង្គ រួមជា មួយនឹងទិសដៅអាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ព្រមទាំងធ្វើការបញ្ជាណែនាំយុទ្ធសាស្ត្រសម្រាប់ MRC ចំពោះសកម្មភាពបច្ចេកទេស កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូផងដែរ។
នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងច័ន្ទ។ រូបថត៖ Dương Giang-TTXVN