• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ

នាព្រឹកថ្ងៃទី២៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងលោកជំទាវ ដែលអញ្ជើញមកប្រទេសវៀតណាម ដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខន្ឌលោកអគ្គលេខាបក្ស Nguyen Phu Trong ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ។ រូបថត៖ Dương Giang/TTXVN

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា កាលនៅរស់ លោកអគ្គលេខាបក្ស Nguyen Phu Trong ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្ស ពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណីពិសេសរវាងវៀតណាមនិងឡាវ; ហើយបានថ្លែងអំណរគុណចំពោះលោកជំទាវភរិយាអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ចំពោះសំបុត្ររបស់ជំទាវដែលផ្ញើជូនលោកជំទាវភរិយាលោកអគ្គលេខាបក្ស Nguyen Phu Trong។

រីឯខ្លួនវិញ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានអះអាងថា បក្ស រដ្ឋ និងប្រជាជនឡាវ ចងចាំជានិច្ចនូវការរួមវិភាគទានដ៏ធំធេង សំខាន់ និងមានតម្លៃរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងការពង្រឹង និងពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីទិសដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top