• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh​ អញ្ជើញ​ទទួល​ជួប​ប្រធានសហព័ន្ធបណ្ដាសមាគមដឹកជញ្ជូនទំនិញអន្តរជាតិ

លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាម ប្តេជ្ញាចិត្តរួមដំណើរជាមួយដៃគូទាំងក្នុង និងក្រៅប្រទេស ជួយឧបត្ថម្ភ បង្កគ្រប់លក្ខណៈងាយស្រួលដល់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច-វិនិយោគ-ពាណិជ្ជកម្ម-សេវាកម្ម ក្នុងនោះមាន កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេវាកម្មភស្តុភារ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានសហព័ន្ធបណ្ដាសមាគមដឹកជញ្ជូនទំនិញអន្តរជាតិ (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី១២ កក្កដា នៅទីក្រុងហាណូយ អញ្ជើញថ្លែងក្នុងជំនួបជាមួយលោក Ivan Petrov ប្រធានសហព័ន្ធបណ្ដាសមាគមដឹកជញ្ជូនទំនិញអន្តរជាតិ (FIATA) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះ សហព័ន្ធ ដែលបានជួយឧបត្ថម្ភដល់សមាគមសេវាកម្មភស្តុភារវៀតណាម ទទួលរៀបចំមហាសន្និបាតប្រចាំឆ្នាំ FIATA ឆ្នាំ ២០២៥ នៅទីក្រុងហាណូយ។ លោកបានស្នើឲ្យ FIATA ជួយឧបត្ថម្ភវៀតណាមកសាងយុទ្ធសាស្ត្រអភិវឌ្ឍសេវាកម្មភស្តុភាវៀតណាមដល់ឆ្នាំ ២០៣៥ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ចែករំលែកចក្ខុវិស័យ ការត្រិះរិះ និងផ្ដល់ប្រឹក្សានយោបាយ បទពិសោធន៍សហប្រតិបត្តិការអន្តរជាតិ អំពាវនាវដល់សហគ្រាសវិនិយោគនៅកំពង់ផែសមុទ្រធំៗ ជួយឧបត្ថម្ភបណ្តុះបណ្តាលធនធានមនុស្ស បច្ចេកវិទ្យា លើកកំពស់ថែមទៀតសមត្ថភាពប្រកួតប្រជែង និងគុណភាពនៃសេវាកម្មភស្តុភាររបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាម ប្តេជ្ញាចិត្តរួមដំណើរជាមួយដៃគូទាំងក្នុង និងក្រៅប្រទេស ជួយឧបត្ថម្ភ បង្កគ្រប់លក្ខណៈងាយស្រួលដល់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច-វិនិយោគ-ពាណិជ្ជកម្ម-សេវាកម្ម ក្នុងនោះមាន កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេវាកម្មភស្តុភារ។

រីឯខ្លួនវិញ ប្រធាន FIATA លោក Ivan Petrov បានសង្កត់ធ្ងន់ថា វៀតណាមគឺជាគោលដៅមានសុវត្ថិភាព និងមានសក្តានុពលដើម្បីវិនិយោគ។លោកបានមានប្រសាសន៍ថា ការរៀបចំមហាសន្និបាតប្រចាំឆ្នាំ FIATA ២០២៥ ក៏ដូចជាការដែល FIATA បង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នានារបស់វៀតណាមនឹងរួមចំណែកជំរុញការអភិវឌ្ឍឌីជីថល បៃតងនៃផ្នែកភស្តុភារនៅវៀតណាម ជួយវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលធំអំពីភស្តុភា និងការដឹកជញ្ជូនផងដែរ។

FIATA ត្រូវបានបង្កើតឡើងនាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ១៩២៦ គឺជាអង្គការក្រៅរដ្ឋាភិបាលដែលមានសមាជិកចំនួន ១០៩ នៃសមាគមជាតិ តំណាងអ្នកដឹកជញ្ជូនទំនិញ និងភស្តុភារនៅក្នុងពិភពលោក។ សម្ព័ន្ធសមាគមធុរកិច្ចភស្តុភារវៀតណាម (VLA) គឺជាសមាជិកផ្លូវការរបស់ FIATA៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពធ្វើបរិវត្តកម្មឌីជីថលជាតិឆ្នាំ ២០២៤

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពធ្វើបរិវត្តកម្មឌីជីថលជាតិឆ្នាំ ២០២៤

រសៀលថ្ងៃទី៦ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំលើកទី ១០ អំពីការបូកសរុបសកម្មភាពរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល និងគម្រោងលេខ ៦ ស្តីពីការអភិវឌ្ឍន៍ និងអនុវត្តទិន្នន័យស្តីពីចំនួនប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិក។

Top