• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគរសមជាមួយព្រះមហាក្សត្រស៊ុយ អែត Carl XVI Gustav


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលគាល់ព្រះមហាក្សត្រស៊ុយ អែត
 

នា​រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅរដ្ឋធានី Stockholm នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc​ បានអញ្ជើញចូលគាល់ព្រះមហាក្សត្រស៊ុយអែត  Carl XVI Gustav។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​សម្តែង​នូវកិត្តយស​ដោយបាន​ចូលគាល់​ព្រះមហាក្ស​ត្រក្នុង​ឱកាស​នៃ​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅព្រះរាជាណាចក្រស៊ុយអែត និងបានពាំនាំប្រ សាសន៍របស់អគ្គលេខាបក្ស​ ប្រធានរដ្ឋវៀតណាម លោក ​Nguyen Phu Trong  ដោយគោរពអញ្ជើញព្រះមហាក្សត្រនិងមហេសី អញ្ជើញមកបំពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម​ផង ដែរ។

ក្នុង​ជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាង ថា: ប្រ​ជាជ​ន​វៀត​ណាម​ជានិច្ច​កាល​ គោរពនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះចំណងមិត្តភាព​និង​ការ​គាំទ្រដ៏​មាន​តម្លៃរបស់​ប្រជាជន​ស៊ុយ​អែតចំពោះប្រជាជន វៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា÷វៀតណាមបាន​វាយតម្លៃខ្ពស់ចំពោះកម្រាស់នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែល​បាន​ឆ្លង​កាត់​ពេលវេលាជាច្រើនរវាងប្រទេសទាំងពីរផងដែរ។
 
ក្នុងជំនួប​នេះ ព្រះមហាក្សត្រនៃប្រទេសស៊ុយអ៊ែត  Carl XVI Gustav បានអះអាង​ថាដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋមន្រ្តី Nguyen Xuan Phuc រួមជាមួយដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រីរបស់ស៊ុយអែត ព្រះនាម​  Victoria នៅវៀតណាមកាលពីដើមឆ្នាំ ២០១៩  បានកត់​សម្គាល់នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​នៅក្នុងទំនាក់​ទំនង​នៃប្រ​ទេសទាំងពីរ ស្របពេលដែល ប្រទេសទាំងពីរ អបអរសាទរ ខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់​ទំនង​ការទូត​។ ព្រះមហាក្សត្រស៊ុយអែត បានអះអាងថា រាជវង្សានុវង្សស៊ុយអែត តែងតែគាំទ្រការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លានិងមានប្រសិទ្ធភាពតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ព្រមទាំង​គាំទ្រដល់​ភាពជាដៃ​គូសម្រាប់ការ​អភិវឌ្ឍនិង​ការច្នៃប្រឌិត​ប្រកប​ដោយ​ចីរភាព​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ឆ្ពោះទៅ​រ​ក។
 
ក្នុងក្រ​បខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត នារសៀលថ្ងៃទី ២៧ ខែឧស​ភានា​យក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានៅសម្ព័ន្ធក្រុមហ៊ុន AstraZeneca ដែល​មាន​ជំនាញផលិតឱសថនាំមុខរបស់ស៊ុយអែតផ​ងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top