• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយគណៈកម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋ


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី 
 

នាព្រឹក​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ធ្វើជា​អធិបតី​ រួមជាមួយបណ្តាឧបនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ជួបធ្វើការជា​មួយ​គណៈ​កម្មាធិការ​គ្រប់​គ្រងដើមទុនរបស់រដ្ឋនៅបណ្ដាអង្គភាពអាជីវកម្ម ដោយគោលបំណង ជួយដោះស្រាយ​បញ្ហាលំ​បាក​និង​ឧបសគ្គដែលកំពុងជួបប្រទះ ក្រោយរយៈពេល ១០ ខែ ដែ​លគណៈកម្មការបានដំណើរការជាផ្លូវការ។
 
ថ្លែងនៅក្នុង​ពិធី  នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកច្បាស់ថា នៅឯ​មហា​សន្និបាត​បក្ស​ទូទាំង​​ប្រទេសលើកទី ១​២ បានកំណត់ការ​បែងចែក​មុខ​ងារ​គ្រប់​គ្រង​រដ្ឋ​និង​មុខ​ងារ​អាជីវកម្ម​ដាច់​ដោយ​ឡែក​ពីគ្នា។​ ហេតុដូច្នេះហើយ ការអនុ វត្តគោលនយោបាយរបស់បក្សនិងរដ្ឋនោះ រដ្ឋាភិបាលបានបង្កើតគណៈ កម្មាធិការ​គ្រប់​គ្រងដើមទុនរបស់រដ្ឋ។  គណៈកម្មាធិការនេះ បានដំណើរការសកម្មភាពជាផ្លូវការ ចាប់ពីថ្ងៃទី ៣០ ខែ ​កញ្ញាឆ្នាំ ២០១៨។ ក្នុងរយៈពេល ១០ ខែនៃការប្រតិបត្ដិការនោះ គណៈកម្មាធិបាន​ទទួល​អង្គភាព​អាជីវកម្ម​ និងអគ្គក្រុមហ៊ុនរដ្ឋចំនួន ១៩ ហើយបានដោះស្រាយ រាល់បញ្ហាលំបាក​និង​ឧបសគ្គក្នុង​អំឡុង​ពេល​ប្រតិបត្តិ​ការរបស់​អង្គភាពអាជីវកម្ម និងអគ្គក្រុមហ៊ុនទាំងអស់នេះផង​ដែរ។ 
 
ឆ្លៀត​ឱកាសនេះ លោកនាយករដ្ឋមន្រ្តីបានតម្រូវឱ្យថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននានា ធ្វើការ​ពិភាក្សា​គ្នាតាម​ទិស​លុប​បំបាត់ការលំបាកនិងបង្កលក្ខណៈ​ងាយស្រួលសម្រាប់គណៈកម្មាធិកា​រ ប្រព្រឹត្ត​នូវសកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin។

Top