• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីលោកស្រី Robyn Mudie ( រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩ ក្នុងជំនួបជាមួយលោកស្រី Robyn Mudie ឯកអគ្គរដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​វៀត​ណាម​ នាយករដ្ឋម​ន្រ្តីវៀតណាម លោក Nguyen Xuan Phuc​ បាន​បង្ហាញ​នូវ​ជំនឿទុក​ចិត្ត​ថាដោយ​មានបទ​ពិសោធ​ន៍របស់ខ្លួន លោកស្រីឯកអគ្គរដ្ឋទូត​អូស្ត្រាលីនឹង​រួមចំណែក​ក្នុងការ​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី​ឱ្យកាន់​តែរឹង​មាំថែមទៀត នាប៉ុន្មានឆ្នាំខាងមុខនេះផ​ងដែរ។
 
លោក Nguyen Xuan Phuc ក៏មានបំណងចង់ឲ្យអូស្ត្រាលីសហការ យ៉ាងជិតស្និទ្ធ​ថែម​ទៀត​ជាមួយ​វៀត​ណាម​នាពេ​លខា​ងមុខ ជាពិសេសក្នុងដំណើរការ​វៀត​ណាម ទទួល​តំណែង​ជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការសហប្រជាជាតិអាណត្តិ ​២០២០-២០២១។ ទាក់ទងនឹងនឹងដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅវៀ​តណាម របស់នា​យក​រដ្ឋមន្រ្តីអូស្រ្តាលី លោក  Scott Morrisonនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបញ្ជាក់​ថាដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់ហើយរំពឹងថានឹងជួបជាមួយលោក Scott Morrison ឡើងវិញផង​ដែរ។
 
 រីឯខ្លួនវិញ  ​ឯកអគ្គរដ្ឋទូតអូស្រ្តាលី លោកស្រី Robyn Mudie បានឲ្យដឹងថាប្រទេស​អូស្ត្រាលីយក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរបស់លោក  Scott Morrison សំដៅបង្កើន​ថែមទៀត​នូវ​ទំនាក់​ទំនង​ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិ​ជ្ជកម្មនិងវិនិយោគ។ លោកស្រី​Robyn Mudie បាន​បន្ត​ទៀត​​ថានាយករដ្ឋមន្រ្តីអូស្រ្តាលី លោក  Scott Morrison ក៏មានបំណង​ចង់​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀត​ណាម​លោក Nguyen Xuan Phuc ដើម្បីពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ថែមទៀត​លើខ្លឹម​សារ​ដែល​ភាគី​ទាំង​ពីរ​ចាប់​អារម្មណ៍​ដូចគ្នា​សំដៅជំរុញទំនាក់ទំនងទ្វេភាគីផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top